សៀវភៅ​ល្បី​ៗ​ទាំង១០ក្បាល​ ដែល​អ្នក​គួរ​អាន​សម្រាប់​ឆ្នាំ​ថ្មី​២០១៧​



អត្ថបទខាងក្រោមនេះនឹងបង្ហាញ ឲ្យដឹងថាតើសៀវភៅល្បីៗនិងល្អៗ ណាខ្លះ ដែលអ្នកគួរត្រៀមអានសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ៖ ១) How to Fail At Almost Everything and Still Win Big ៖ សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Scott Adams ។ សៀវភៅនេះចង់បង្ហាញផ្លូវដល់មនុស្សគ្រប់គ្នា ដើម្បីឈានទៅរកភាពជោគជ័យ ហើយអ្នកនឹងចាប់អារម្មណ៍សៀវភៅនេះខ្លាំងព្រោះអី អ្នកនិពន្ធម្នាក់នេះ ជាមនុស្សដែលចូលចិត្តភាពកំប្លុកកំប្លែង ហើយលោកនិងកែច្នៃអត្ថបទនោះឲ្យកាន់តែជក់ចិត្តតែម្ដង។ ២) Zero to One ៖ សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Peter Thiel ។ នេះគឺជាសៀវភៅដ៏ល្អបំផុតសម្រាប់សហគ្រិនទាំងឡាយ។ ៣) The Hard Thing About Hard Things ៖ និពន្ធឡើងដោយលោក Ben Horowitz ហើយវាចង់និយាយអំពី កិច្ចការដែលអ្នកគួរតែធ្វើ នៅពេលអ្នកជួបទុក្ខលំបាកក្នុងជីវិត។ ៤) The Third Wave ៖ និពន្ធឡើងសោយលោក Steve Case វាបង្ហាញអំពីគំនិតនៃការរកស៊ី ដែលអ្នកទាំងអស់គ្នាប្រហែលជាមិនដែលឮនិងមិនដែលជួបពីមុនមកទេ។ ៥) Mavericks At Work ៖ និពន្ធឡើងដោយលោក Bill Taylor ហើយសៀវភៅនេះចង់បង្រៀនអ្នកឲ្យដឹងថា តើអ្នកគួរតែជ្រើសរើសការងារបែបណាសម្រាប់ខ្លួនឯង ។ ៦) Original: How Non-Confirmist Move the world ៖ និពន្ធឡើងដោយលោក Adam Grant ហើយបើអ្នកអានសៀវភៅនេះចប់អ្នកនឹង ស្វែងរកកូនសោនៃជីវិត សម្រាប់អ្នកជារៀងរហូត។ ៧) Mastery ៖ និពន្ធដោយលោក Robert Greene សៀវភៅនេះបានជំរុញឲ្យអ្នកទាំងអស់ គ្នា ត្រូវដឹងថា ដើម្បីឈានទៅដល់ភាពជោគជ័យ ជីវិតគឺមិនងាយស្រួលឡើយ។ ៨) The Obstacle is the Way ៖ និពន្ធដោយលោក Ryan Holiday សៀវភៅនេះចង់អប់រំ ថា ឧបសគ្គ គឺជា ដំណើរកម្សាន្ត ហើយមិនត្រឹមតែប៉ុណ្ណេះ លោកសួរសំណួរពិបាកៗ ដល់អ្នកហើយបង្ហាញផ្លូវឲ្យអ្នកឆ្លើយវាទាល់តែបាន។ ៩) The Talent Code ៖ និពន្ធដោយលោក Daniel Coyle ដោយសៀវភៅនេះចង់បង្ហាញអ្នកថា ខួរក្បាលមនុស្សគឺពិតជាចម្លែក ហើយអ្នកអាចប្រើប្រាស់វាយ៉ាងណាខ្លះសម្រាប់ថ្ងៃអនាគត ដើម្បីឲ្យអ្នកក្លាយជាមនុស្សជោគជ័យទៅថ្ងៃ មុខ។ ១០) Smartcuts ៖ និពន្ធដោយលោក Shane Snow ហើយលោកគឺជាបុរស ដែលអនុវត្តការធ្វើអាជីវកម្មតាមបែបទំនើបថ្មី ៗ បើអ្នកអានសៀវភៅនោះ អ្នកនឹងទទួលបានគំនិតថ្មីទាំងនោះពីគាត់៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ strategylab.ca
X
5s