Microsoft ​ចាប់​ផ្ដល់​លក់​កុំព្យូទ័រ Surface Studio របស់​ខ្លួន​ដល់​អតិថិជន​ដែល​បាន​ដាក់​ការ​កុម្ម៉ង់​ជាមុន​



កុំព្យូទ័រប្រភេទ All-in-One ជំនាន់ដំបូងរបស់ Microsoft ពេលនេះត្រូវបានក្រុមហ៊ុនចាប់ផ្ដើមចេញលក់ទៅដល់ដៃអតិថិជនដែលបានបញ្ជាទិញមុនហើយ។ Surface Studio គឺជាកុំព្យូទ័រលើតុ របស់ក្រុមហ៊ុនសូហ្វ៊ែរខ្នាតយក្ស Microsoft ដែលត្រូវបានផលិតឡើងជាពិសេស ស័ក្ដិសមប្រើប្រាស់ជាមួយការងារផ្នែកឌីហ្សាញ ដោយវាមានកម្រិតអេក្រង់យ៉ាងធំរហូតដល់ 4500x3000px (192 DPI) អេក្រង់ទំហំ ២៨អ៊ីញ គាំទ្រ 10-point multi-touch និងមានអមមកជាមួយប៊ិច Surface Pen។

ពេលនេះ ក្រុមហ៊ុន Microsoft បានធ្វើការផ្ញើអ៊ីមែលទៅកាន់អតិថិជនដែលបាន បញ្ជាទិញ Surface Studio ដែលមានតម្លៃ ៣០០០ដុល្លាររបស់ខ្លួន ដោយការបញ្ជាក់ឱ្យដឹងមុនថា នៅសប្ដាហ៍នេះ អតិថិជននឹងអាចមកទទួលយកកុំព្យូទ័រទំនើបនេះបានហើយ។

untitled-5

លក្ខណៈសម្បត្តិសំខាន់ៗនៅលើកុំព្យូទ័រ Surface Studio របស់ Microsoft រួមមាន៖ -អេក្រង់ទំហំ ២៨អ៊ីញ ប្រភេទ PixelSense Display កម្រិត 4500x3000px (192 DPI) -10-point multi-touch -Surface Pen -Dual microphones -Stereo 2.1 speaker ជាមួយ Dolby Audio Premium -រន្ធកាស 3.5mm headset jack -អង្គប្រតិបត្តិ Quad-core 6th Gen Intel Core i5 ឬ i7 -ក្រាហ្វិក NVIDIA GeForce GTX 965M ទំហំ 2GB GPU GDDR5 ឬ NVIDIA GeForce GTX 980M 4GB GPU GD https://youtu.be/BzMLA8YIgG0 -៣ជម្រើសនៃទំហំ RAM៖ គឺ 8GB, 16GB ឬ 32GB -អង្គផ្ទុកទិន្នន័យ Rapid hybrid drive ពីរជម្រើសគឺ 1TB ឬ 2TB -មានរន្ធ USB 3.0 ចំនួន ៤ -Full-Size SD Card reader (SDXC compatible) -Wi-Fi: 802.11ac Wi-Fi wireless networking, IEEE 802.11 a/b/g/n -Bluetooth 4.0 wireless technology -Xbox Wireless built-in -Windows Hello2 face sign-in camera -កាមេរ៉ាមុខ 5.0MP កម្រិត 1080p HD video -វិមាត្រអេក្រង់ (637.35 x 438.90 x 11.4 mm) -ទម្ងន់ ៩,៥៦គីឡូក្រាម
X
5s