ពិសាទឹកក្ដៅពេលព្រឹក តើបានផលល្អដល់សុខភាពអ្វីខ្លះ?
អ្នកប្រហែលមិនដឹងឡើយថា ជនជាតិអឺរ៉ុបតែងតែពិសាទឹកក្ដៅរាល់ពេលព្រឹកព្រោះវា ជួយធ្វើឲ្យសម្រស់អ្នកក្មេងជាងវ័យ ជួយសម្រាលការឈឺចាប់សាច់ដុំ សម្រកទម្ងន់ សម្រួលដល់ប្រព័ន្ធរំលាយអាហារ ព្រមទាំងសម្រួលសរសៃឈាមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សាស្រាវជ្រាវថ្មីទើបតែបង្ហាញដែរថា ពិសាទឹកក្ដៅនឹងធ្វើឲ្យអ្នកសម្រាកបានលក់ស្រួលទៀតផង។
ដូចនេះសូមអ្នកទាំងអស់គ្នាចាប់ផ្ដើមថ្ងៃថ្មី ដោយពិសាទឹកក្ដៅម្នាក់មួយពែង ៗ ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសារប្រយោជន៍ទាំងនោះទៅ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.powerofpositivity.com