សក់ស្ងួតមែនទេ? វិធី៣យ៉ាងនេះអាចជួយអ្នកបាន
សក់ជាផ្នែកមួយដ៏សំខាន់ដើម្បីធ្វើឲ្យសម្រស់អ្នកកាន់តែស្អាត តែបើអ្នកមានបញ្ហាសក់ហើយនោះ សម្រស់អ្នកក៏ធ្លាក់ចុះទៅតាមនោះដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរអនុវត្តតាម៖
១) កុំសូវកក់វាពេក៖ វាគ្មានហេតុផលអ្វីដែលអ្នកគួរតែកក់វារាល់ថ្ងៃទេ ទោះបីអ្នកមានញើសច្រើនកម្រិតណានោះ។ ការកក់សក់ច្រើនគឺវាឆាប់ធ្វើឲ្យស្បែកក្បាលអ្នកស្ងួត ហើយជាតិប្រេងទាំងនោះនឹងលែងមានលើសក់អ្នកទៀត ដែលជាតិប្រេងទាំងនោះហើយ ធ្វើឲ្យសក់អ្នកមើលទៅដូចធម្មជាតិនោះ។
២) គួរប្រើរបៀបថែតាមធម្មជាតិ៖ អ្នកអាចថែរក្សាសក់របស់អ្នកបានតាមបែបធម្មជាតិ ហើយធានាថា១០០ភាគរយ សក់អ្នកនឹងរលោងស្អាតធម្មតាវិញ។ អ្នកអាចប្រើប្រេងអូ លីវ ផ្លែប៊ឺរ លាយជាមួយស៊ុតក៏បាន។
៣) ពិសាអាហារដែលជួយពង្រឹងសរសៃសក់៖ ដើម្បីធ្វើឲ្យសក់ បាត់ស្ងួត ហើយក្លាយជាភ្លឺរលោងស្អាតបែបធម្មជាតិ អ្នកគួរពិសា ត្រី ស៊ុត ផ្លែប៊ឺរ គ្រាប់ធញ្ញជាតិផ្សេងៗ ជាដើម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com