ចំណុច ៤យ៉ាងដែលអ្នកត្រូវឈប់ជាបន្ទាន់ប្រសិនជាអ្នកចង់រស់បានយូរ
មានសកម្មភាពជាច្រើនដែលអ្នកអាចធ្វើបានប្រសិនជាអ្នកចង់រស់នៅបានយូរអង្វែង មិនថាអ្នកអាយុប៉ុន្មាននោះទេ។ តាមការស្រាវជ្រាវបានរកឃើញថា វាមិនដែលហួសពេលក្នុងការចាប់ផ្តើមទម្លាប់ល្អឡើយ៖
១) ឈប់ជក់បារី៖ ការចង់រស់នៅបានយូរគឺសុទ្ធតែជាបំណងប្រាថ្នាមនុស្សរាល់គ្នា។ ប៉ុន្តែ ទោះបីជាអ្នករស់នៅបានយូរ តែប្រសិនជាសុខភាពរបស់អ្នកមិនល្អ វាក៏មិនមានន័យដែរ។ ការបឈ្ឃប់ទម្លាប់នេះគឺជាយុទ្ធសាស្ត្រមួយដែលជួយអ្នករស់នៅបានយូរនិងមានសុខភាពល្អ។
២) ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណពិតជាជួយអ្នកឲ្យមានសុខភាពល្អ។ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា៖ «ការធ្វើលំហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃនិងប្រាំថ្ងៃម្តងក្នុងមួយអាទិត្យពិតជាជួយអ្នកឲ្យមានសុខភាពល្អបាន»។
៣) ញញឹមឬសើម៖ ការសើមអាចកាត់បន្ថយសាស្ត្រ។ តាមការសិក្សារកឃើញថា ការសើមពិតជាជួយអ្នកក្នុងស្ថានភាពស្មុគស្មាញ។ ការញញឹមក៏ជួយអ្នកឲ្យកាន់តែក្មេងផងដែរ។
៤) ទំនាក់ទំនង៖ ការជួបជុំមិត្តភ័ក្រឬនិយាយគ្នាលេងក៏ជួយអ្នកឲ្យអាយុវែងបានដែរ។ ទំនាក់ទំនងល្អជួយអ្នកឲ្យមានភាពរឹងមាំ។ ទំនាក់ទំនងអាក្រក់ធ្វើឲ្យអ្នកមានគំនិតអវិជ្ជមាននិងធ្វើឲ្យអ្នកមានទុក្ខនិងមានជំងឺបេះដូង៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.verywell.com