អានសម្រង់សម្ដីសំខាន់ៗរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជួយដល់ការគិតរបស់លោកអ្នក
១) «ជំហានដំបូង និង សំខាន់បំផុតក្នុងការឆ្ពោះទៅរកភាពជោគជ័យនោះ គឺនៅពេលមានអារម្មណ៍ថា យើងអាចជោគជ័យ»។ ---ដោយលោកNelson Boswell
២) «មនុស្សអាចរស់នៅដោយគ្មានអាហាររយៈពេល៤០ថ្ងៃ រស់នៅដោយគ្មានទឹកចំនួន៣ថ្ងៃ និង រស់នៅដោយគ្មានខ្យល់ចំនួន ៨នាទី ប៉ុន្តែមនុស្សអាចរស់នៅបានត្រឹមតែ ១វិនាទីប៉ុណ្ណោះ បើគ្មានក្តីសង្ឃឹម»។ ---ដោយលោក Hal Lindsey
៣) «និយាយអ្វីដែលអ្នកចង់និយាយ នៅពេលអ្នកមានអារម្មណ៍ និង មានឱកាស។ វិប្បដិសារីដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំមិនបានធ្វើអ្វីដែលខ្លួនចង់ បាត់បង់ឱកាសដែលមាន និង មិនបាននិយាយអ្វីដែលគួរនិយាយ»។ ---ដោយលោក Jim Keller
៤) «ភាពខ្លាំងរបស់ក្រុម គឺបញ្ជាក់អំពីភាពខ្លាំងរបស់អ្នកដឹកនាំក្រុម»។ ---ដោយលោកVince Lombardi
៥) «មានតែនៅទីងងឹតប៉ុណ្ណោះ ដែលអាចមើលឃើញតារា»។ ---ដោយលោក Martin Luther King Jr.
៦) «គន្លឹះសំខាន់ក្នុងការទទួលជោគជ័យនោះ គឺភាពជឿជាក់លើខ្លួនឯង។ គន្លឹះសំខាន់ក្នុងការជឿជាក់លើខ្លួនឯងនោះ គឺការរៀបចំខ្លួនឲ្យបានល្អ»។ ---ដោយលោកArthur Ashe
៧) «ដរាបណា អ្នកជឿជាក់លើខ្លួនឯង អ្នកនឹងដឹងអំពីវិធីក្នុងការរស់នៅ»។ ---ដោយលោក Johann Wolfgang von Goethe