​វិធី​ ៦​យ៉ាង​ដើម្បី​​បង្ហាញ​​ការ​​ដឹង​គុណ​ដោយចិត្តស្មោះ​ចំពោះ​​បុគ្គលិក​



ប្រសិនបើមេដឹកនាំក្រុមហ៊ុនចេះបង្ហាញការពេញចិត្ត ដល់ការងារដែលបុគ្គលិកបានបំពេញនោះ វានឹងជំរុញដល់ទឹកចិត្តរបស់ពួកគេឱ្យបន្តបំពេញការងារឱ្យរឹតតែប្រសើរឡើងបន្ថែមទៀត។ ម៉្យាងវិញទៀត បុគ្គលិកដែលរីករាយ ក៏នាំឲ្យក្រុមហ៊ុនជោគជ័យផងដែរ៖

១) ប្រាប់មនុស្សក្នុងក្រុមថា«គេធ្វើបានល្អ!»៖ វាជាពាក្យសម្ដីលើកទឹកចិត្តមួយដ៏ល្អសម្រាប់បង្ហាញពីភាពស្មោះត្រង់ និងមានអត្ថន័យចំពោះបុគ្គលិក។

២) បង្ហាញការដឹងគុណ៖ និយាយពាក្យ«អរគុណ»។ មេដឹកនាំត្រូវចាត់ទុកបុគ្គលិកដូចមិត្តភ័ក្រ និងសមាជិកគ្រួសាររបស់ខ្លួន។ ភាពជោគជ័យរបស់ក្រុមហ៊ុនគឺបានដោយសារតែពួកគេដែរដូច្នេះ បើចាត់ទុកពួកគេដូចមិត្តភ័ក្ដិ និងសមាជិកគ្រួសារ គេប្រាកដជាឱ្យតម្លៃអ្នក និងជួយអ្នកអស់ពីដៃអស់ពីជើង។

៣) បង្ហាញការពេញចិត្តភ្លាមៗ៖ កុំស្ទាក់ស្ទើរនឹងបង្ហាញបង្ហាញការពេញចិត្តដល់បុគ្គលិក។ ប្រសិនជាពួកគាត់ធ្វើការល្អ ប្រាប់ពួកគេភ្លាមៗថា ពួកគេធ្វើបានល្អ។

៤) បង្កើតបរិយាកាសនៅខាងក្រៅ៖ ក្រៅពីអរគុណចំពោះសមិទ្ធផលការងាររបស់ពួកគេហើយ អ្នកគួរនាំបុគ្គលិកទៅញាំអីនៅខាងក្រៅ ឬដំណើរកម្សាន្តជាក្រុម ដើម្បីឱ្យពួកគេមានអារម្មណ៍កាន់តែស្រស់ថ្លា និងបានបន្ធូពីបរិយាកាសការងារផង។

៥) ទៀងត្រង់៖ មនុស្សអាចដឹងថាអ្នកនិយាយការពិតឬកុហក។ ដូច្នេះហើយអ្នកត្រូវបង្ហាញដោយចិត្តស្មោះត្រង់ ជាពិសេសលើការងារដែលពួកគេដាក់ស្មើរមកមេដឹកនាំ។

៦) ចំណាយពេលក្រៅម៉ោង៖ ចំណាយពេលជាមួយបុគ្គលិក។ អ្នកក៏អាចរកសម្មភាពក្រៅពីក្នុងក្រុមហ៊ុនដូចជាចូលរួមកម្មវិធីជួយសង្គម ឬកម្មវិធីផ្សេងៗដែលធ្វើឱ្យអ្នកកាន់តែស្និទ្ធស្នាលជាមួយពួកគេ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.success.com

X
5s