ប្រសិន​ជា​អ្នក​ចង់​បង្កើន​ប្រាក់​ចំណូល​ តើ​អ្នក​អាច​ធ្វើបានដោយ​វិធី​ណា? ​​



លុយគឺជាផ្នែកមួយនៃជីវិត។ មនុស្សត្រូវការលុយជាចាំបាច់។ ប្រសិនជាអ្នកចង់បង្កើនប្រាក់ចំណូលបន្ថែម ចូរសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះ៖ ១) និយាយជាមួយមេ៖ វិធីមួយដែលអាចជួយអ្នកបានចំណូលបន្ថែមគឺនិយាយជាមួយមេអំពីប្រាក់ដំឡើង។ វាអាចជាកិច្ចសន្ទនាមួយដ៏គួរឲ្យខ្លាច។ ប៉ុន្តែ ប្រសិនជាអ្នកគិតថាអ្នកធ្វើការងារល្អ នោះវាក៏ ជាពេលដែលអ្នកត្រូវឡើងប្រាក់ខែផងដែរ។ ២) រកការងារដែលអាចធ្វើពីផ្ទះឬការងារក្រៅម៉ោង៖ ប្រសិនជាអ្នកចាយមិនគ្រប់ទេ អ្នកអាចរកការងារបន្ថែមដូចជាការងារក្រៅម៉ោងឬការងារដែលអាចធ្វើពីផ្ទះ។ មិនថាចំណូលតិចឬច្រើន អ្នកអាចបន្ថែមទៅលើប្រាក់ចំណូលដែលអ្នកមាន។ ៣) ជំនួញ៖ គិតអំពីជំនាញឬសមត្ថភាពដែលអ្នកមាន។ តើអ្នកអាចកែឆ្នៃឬប្រើប្រាស់វាយ៉ាងដូចម្តេចដើម្បីបង្កើនប្រាក់ចំណូលបន្ថែម? ប្រើជំនាញនោះនឹងចាប់ផ្តើមជំនួញដោយខ្លួនឯង។ ៤) កាន់បន្ថយការចំណាយ៖ អ្នកអាចសន្សំលុយបន្ថែមដោយគ្រាន់តែកាន់បន្ថយការចំណូលរបស់អ្នក។ ឧទាហរណ៍ថាអ្នកចេញក្រៅញាំអីម្តងអស់១០ដុល្លារមកជា៥ដុល្លារ។ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.wikihow.com
X
5s