OnePlus នឹង​បន្ត​ចេញ​ស្មាតហ្វូន​ទំនើប​ OnePlus 4 មាន RAM កាន់តែ​ធំ​រហូត​ដល់ 8GB ថ្ម 4000mAh​



ក្រុមហ៊ុនទូរស័ព្ទចិន OnePlus នេះ ពិតជាបានធ្វើឱ្យសាធារណជនដែលនិយមទូរស័ព្ទដៃទំនើប ងាកមកចាប់អារម្មណ៍ជាមួយសមិទ្ធផលចុងក្រោយរបស់ខ្លួន មិនតិចទេ គឺទៅលើម៉ូដែល OnePlus 3 និង OnePlus 3T ដែលមាន RAM ដល់ធំដល់ទៅ 6GB។ ជាការពិត RAM កាន់តែធំ នោះនឹងធ្វើឲ្យទូរស័ព្ទមានដំណើរការកាន់តែរលូន។ ម្ល៉ោះហើយ ទើបបណ្ដាក្រុមហ៊ុនទូរស័ព្ទល្បីៗ មានការមើលធ្ងន់ចំពោះការបង្កើនទំហំ RAM ធំជាងមុន និងដើម្បីដណ្ដើមចំណែកទីផ្សាររៀងៗខ្លួន។ ចំណែករបាយការណ៍ថ្ងៃនេះ បានឱ្យដឹងមកថា OnePlus នឹងបន្តផលិតចេញស្មាតហ្វូនមាន RAM រហូតដល់ 8GB ថែមទៀតនៅពេលឆាប់ៗខាងមុខ ដែលជាទាយាទបន្តពី OnePlus 3 នោះគឺ OnePlus 4។

untitled-4

OnePlus 3

ប្រភពពីគេហទំព័រ AndroidPure បានលើកឡើងថា OnePlus 4 នឹងជាស្មាតហ្វូនទំនើបមានតួខ្លួនស្រោបដោយកញ្ចក់ទាន់សម័យ មានអេក្រង់ ៥,៣អ៊ីញប្រភេទ AMOLED អមដោយកម្រិត 1440x2560px។ OnePlus 4 នឹងបំពាក់ដោយឈីប 830 និងមានជម្រើស RAM ផ្សេងគ្នាគឺ 6GB និង 8GB ហើយមានមេម៉ូរីម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាភ្លោះនៅខាងក្រោយ បំពាក់បច្ចេកវិទ្យាទំនើបកាមេរ៉ា ដែលជាការច្របាច់បញ្ចូលគ្នារវាង Augmented Reality និង Mixed Reality ហើយមានថ្ម 4000mAh។ OnePlus 4 នឹងមានកាមេរ៉ាក្រោយ 16MP ដំណើរការដោយ Android 7.0៕
X
5s