Volkswagen បង្ហាញរថយន្តអគ្គិសនីស៊េរីឆ្នាំ២០១៧ e-Golf EV សាកភ្លើងពេញ ជិះបានចម្ងាយ ២០០គីឡូម៉ែត្រ
វាពិបាកនឹងមានស៊េរីរថយន្តអគ្គិសនីតម្លៃថ្លៃសម្រាប់ប្រកួតប្រជែងនឹងរថយន្ត EV ម៉ូដែលអេស "Model S" របស់ក្រុមហ៊ុន Tesla នោះ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen ទើបបានបញ្ចេញរថយន្តអគ្គិសនីស៊េរីឆ្នាំ២០១៧ ម៉ូដែល e-Golf EV អមមកជាមួយសមត្ថភាពខ្ពស់ ដើម្បីវាយលុកទីផ្សាររថយន្តអគ្គិសនី។ e-Golf EV អាចឱ្យអ្នក ជិះបានចម្ងាយផ្លូវ ១២៤ម៉ាយល៍ ឬ ២០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្ដង។
https://youtu.be/F2fNnJyzuXw
រថយន្ត EV ស៊េរីថ្មីរបស់ VW នេះ ប្រើប្រាស់បច្ចេកវិទ្យាអាគុយថ្មី កម្រិត ៣៥គីឡូវ៉ាត់ម៉ោង (35.8kWh) ខ្ពស់ជាងរថយន្តម៉ូដែលមុនដែលមានត្រឹម 24.2kWh។ វាប្រើប្រាស់ស្ដង់ដារឆ្នាំងសាកកម្រិត 7.2kWh នៅលើម៉ូដែល SE និង SEL Premium។ ជាមួយដុំសាកនេះ នឹងអាចឱ្យគេចំណាយពេលខ្លីប៉ុណ្ណោះសម្រាប់សាកភ្លើងអាគុយរថយន្តឆាប់ពេញ គឺប្រើពេលតែ ១ម៉ោង អាចសាកបាន ៨០%។