ការស្រាវជ្រាវ៖ ការគេងតិច ក៏បណ្ដាលឲ្យអ្នកកើតមុននឹកស្មានមិនដល់ដែរ
ការសម្រាកបានតិចតួចនឹងបង្កើនភាពតានតឹងមកលើអ្នក ហើយនឹងបង្កើនអ័រម៉ូន Cortisol កាន់តែច្រើនក្នុងរាងកាយថែមទៀតផង។
«អ័រម៉ូននេះវានឹងធ្វើឲ្យមុខអ្នកផុសឡើងនូវមុនខ្សាច់តូច ៗ ព្រមទាំងមុនធំៗ ច្រើនថែមទៀតនឹកស្មានមិនដល់»។ នេះបើយោងតាមសម្ដីលោកវេជ្ជបណ្ឌិត Gil Yosipovich មកពីសាកលវិទ្យាល័យវិជ្ជាសាស្ត្រ Wake Forest University។ មូលហេតុមួយទៀត ដែលការសម្រាកមិនគ្រាន់បណ្ដាលឲ្យកើតមុនគឺដោយសារតែការកើនឡើងនៃអាំងស៊ុយលីន ដែលបង្កើតជាតិស្ករឬគ្លុយកូស បង្កឲ្យកើតមុននោះឯង ហើយសារជាតិអាំងស៊ុយលីន កើតឡើងពេលអ្នកគេងបានតិចពេក។
ហេតុនេះបើអ្នកចង់ឲ្យមុខមាត់របស់អ្នកស្រស់ស្អាត នឹងមិនសូវមានមុន អ្នកគួរលៃលកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ដោយសម្រាកឲ្យបាន៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ porcelainfacespa.com