វិធី​ ៤​យ៉ាង​ដែល​មិន​ត្រឹម​ជួយ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​ថែម​ទាំង​សន្សំ​លុយ​បានថែម​ទៀត​ផង​



ការថែរក្សារាងកាយនិងផ្លូវចិត្តឲ្យមានសុខភាពល្អគឺជាគន្លឹះមួយដែលជួយអ្នករស់នៅបានយូរអង្វែង។ បន្ថែមពីលើអត្ថប្រយោជន៍ទាំងនេះ វាថែមទាំងជួយឱ្យអ្នកអាចសន្សំលុយបានមួយចំណែកទៀតផង ៖ ១) ការហាត់ប្រាណជួយកាត់បន្ថយលុយដែលអ្នកត្រូវចំណាយលើសុខភាព៖ ការហាត់ប្រាណជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងជួយឲ្យអ្នកមានអាយុវែង។ អ្នកគ្រាន់តែហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃជាការស្រេច។ នៅពេលអ្នកមានសុខភាពល្អ អ្នកនឹងមិនចំណាយទៅលើការទិញថ្នាំពេទ្យ និងព្យាបាលជំងឺនោះឡើយ។ នេះជាការសន្សំមួយចំណែក។ ២) កម្ចាត់ទម្លាប់អាក្រក់ជួយកាត់បន្ថយការចំណាយធំៗ៖ អ្នកអាចធ្វើលំហាត់ប្រាណបាន។ តែ វាមិនជួយអ្នកទេប្រសិនជាអ្នកនៅតែជក់បារី។ លើសពីនេះទៅទៀត អ្នកត្រូវចំណាយថវិកាសម្រាប់ទិញបារី។ សន្សំថវិការបស់អ្នកដោយកម្ចាត់ចោលទម្លាប់អាក្រក់ៗ។ ៣) ញាំអាហារផាសុកភាព៖ តើអ្នកធ្លាប់ឮពាក្យ៖«អ្នកជាអ្វីដែលអ្នកញាំទេ?» ការញាំអាហារដែលផ្ដល់នូវសុខភាពមិនមែនន័យថាអ្នកត្រូវចំណាយច្រើននោះទេ។ ប្រសិនជាអ្នកបោះបង់អាហារមិនល្អ សុខភាពរបស់អ្នកក៏ល្អដែរ។ ៤)ដើរប្រសើរជាងជិះ៖ ជាធម្មតាទោះបីជាចម្ងាយជិតក្តី អ្នកខ្លះនៅតែជិះម៉ូតូឬឡាន។ អ្នកត្រូវចំណាយលើសាំង និងសំបុត្រម៉ូតូឬឡាន។ ការដើរនឹងជួយសន្សំលុយអ្នកបានប្រសិនបើអ្នកអាចធ្វើបាន៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.gobankingrates.com
X
5s