មនុស្សបីប្រភេទនេះ អ្នកគួរជៀសវាងឲ្យឆ្ងាយនៅកន្លែងការងារ បើមិនចង់មានបញ្ហា
ការជោគជ័យនៅកន្លែងការងារ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់បុគ្គលគឺមានភាពខុសគ្នាអាស្រ័យទៅលើមនុស្ស។ អ្នកមិនត្រឹមតែត្រូវខំប្រឹង បង្ហាញការងារល្អដល់ថ្នាក់លើនោះទេ អ្នកត្រូវជៀសវាងមនុស្សដែលរារាំងអ្នកមិនឲ្យជោគជ័យទៀតផង៖
១) មិត្តរួមការងារដែលមានគំនិតអវិជ្ជមាន៖ ប្រសិនជាអ្នកមានមិត្តរួមការងារអវិជ្ជមាន អ្នកត្រូវជៀសឲ្យឆាប់។ ភាពអវិជ្ជមានទាំងនោះអាចទាញអ្នកទម្លាក់ទឹកបាន។ ហើយវាប៉ះពាល់ដល់សមិទ្ធផលការងាររបស់អ្នកផងដែរ។
២)មិត្តរួមការងារដែលមិនមានសុជីវធម៌៖ ប្រសិនជាអ្នកមានមិត្តរួមការងារដែលឈ្លើយ និយាយដើមអ្នក អ្នកត្រូវជៀសវាងមនុស្សប្រភេទនេះ។ ការរាប់អានមនុស្សប្រភេទនេះមានតែធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
៣) ចោរ៖ ចោរនៅក្នុងអត្ថបទនេះមិនមែនន័យថាលួចនោះទេ។ វាមានន័យថាប្រសិនជាអ្នកមានមិត្តរួមការងារណាដែលចូលចិត្តយកមុខមាត់(credit)ពីការងារដែលអ្នកខំធ្វើឬ ធ្វើឲ្យអ្នកមើលទៅហាក់ដូចជាខ្ជិល អ្នកគួរតែជៀសវាង៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cheatsheet.com