ពេលឧបសគ្គមកដល់ តើគួរធ្វើយ៉ាងណាដើម្បីយកឈ្នះវាបាន?
អ្នកបានយកឈ្នះវាមួយជំហានទៅហើយ គឺអ្នកហ៊ានប្រឈមមុខនឹងឧបសគ្គដែលបានមកដល់។ តើជំហានបន្ទាប់ទៀត គួរធ្វើដូចម្ដេច ដើម្បីយកឈ្នះវាទៀត?
១) វិភាគឧបសគ្គនោះ៖ ដើម្បីវិភាគឧបសគ្គបាន អ្នកគួរតែ គិតពីឧបសគ្គដែលធ្លាប់មានពីអតីតកាល ស្វែងរក ឧបសគ្គពីមុនៗ ដែលស្រដៀងនឹងពេលនេះ និងកំណត់អ្វីដែលអ្នកចង់ធ្វើលើវា។
២) យកឈ្នះឧបសគ្គនោះឲ្យបាន៖ ដើម្បីធ្វើការយកឈ្នះបានទៀត អ្នកគួរស្វែងរកដំណោះស្រាយមួយដ៏ឆ្លាតវៃនឹងច្នៃប្រឌិត មានគម្រោងច្បាស់លាស់សម្រាប់វា ស្វែងរកយោបល់ពីមនុស្សជុំវិញអ្នក ជម្រុះចោលទម្លាប់អាក្រក់ និងលើកទឹកចិត្តដល់ខ្លួនឯង។
៣) ភ្ញាក់រលឹកដោយខ្លួនឯង៖ ការភ្ញាក់រលឹកខ្លួនឯងនេះគឺសំខាន់ណាស់ពេលមានឧបសគ្គចំពោះមុខ។ អ្នកមិនអាចឲ្យអ្នកដទៃ មកដាស់តឿន នឹងក្រើនរំលឹកអ្នកគ្រប់នាទីឡើយ ព្រោះថា មានតែអ្នកប៉ុណ្ណោះដែលដឹងទាន់ពេល ហើយបញ្ជាខ្លួនទាន់ពេល៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ inc.com