ភាគ​ច្រើន​សក់​ខូច​និង​ឆាប់​ងាប់ ​ដោយ​សារ​រឿង​តូចតាច​ទាំង​នេះ​



ក្នុងមួយថ្ងៃៗ សក់របស់អ្នក អាចទ្រាំទ្រទៅនឹង ការផ្លុំសក់ កក់សក់ខ្លាំងៗ កម្ដៅ និងការតុបតែងម៉ូតជាច្រើនដង។ យូរៗទៅវានឹងក្លាយជាទម្លាប់ ហើយសក់របស់អ្នកដុះវែងនឹងពោរពេញដោយសក់បែកចុង ហើយសុខភាពសក់នឹងកាន់តែយ៉ាប់យ៉ឺន ។ តើភាគច្រើនសក់ឆាប់ងាប់ដោយសារមូលហេតុអ្វីទៅ? ១) បន្ទន់សក់ច្រើនពេក៖ ចុងសក់គឺជាតំបន់ដែលត្រូវការសាប៊ូបន្ទន់ជាងគេ តែរៀងរាល់ថ្ងៃ ប្រហែលជាអ្នកចូលចិត្តបន្ទន់សក់ទាំងលើសាច់ក្បាលនិងចុងសក់ហើយ។ នេះហើយបានជាវាបណ្ដាលឲ្យសក់អ្នកឆាប់ខូចនិងជ្រុះជាបន្តបន្ទាប់ ព្រោះសាច់ក្បាលមិនត្រូវកាបន្ទន់នោះទេ។ ២) ត្រូវកម្ដៅថ្ងៃខ្លាំង៖ ការត្រូវកម្ដៅថ្ងៃ វានឹងធ្វើឲ្យសក់ឆាប់ស្ងួតនិងរមាស់ តែវាអាចជួសជុលនឹងកែខៃសក់អ្នកឲ្យល្អវិញបាន។ ដើម្បីការពារសក់ពីកម្ដៅថ្ងៃ អ្នកត្រូវចេះពាក់មួកពេលទៅណាមកណា ដើម្បីកុំឲ្យកម្ដៅទាំងនោះមកកម្ទេចសក់អ្នក។ ៣) កក់សក់រាល់ថ្ងៃ៖ សក់គឺមានពេលសម្រាប់កក់ មិនមែនតែអ្នកនឹកឃើញចង់កក់ឡើយ។ បើការកក់សក់ញឹកញាប់ពេក វាធ្វើឲ្យជាតិប្រេងនៃសក់ឆាប់អស់ ហើយអ្នកប្រហែលជាមិនដឹងឡើយថា សក់ត្រូវការជាតិប្រេងនេះដើម្បីការពារសរសៃនឹង ធ្វើឲ្យវារលោង។ ៤) ប្រើកម្ដៅខ្លាំងពេកមកលើសក់៖ អ្នកដែលចូលចិត្តកៀប ផ្លុំ រមូរ ដោយប្រើម៉ាស៊ីន គួរតែចេះលៃលក កម្ដៅ ព្រោះថា សក់មិនអាចស៊ូទ្រាំនឹងកម្ដៅនោះបានរហូតទេ។ ជាពិសេសវានឹងកាន់តែខូចពេលសក់កំពុងតែទទឹកហើយកៀបវា។ ៥) ប្រើសាប៊ូខុស៖ សាប៊ូមានតាមប្រភេទនៃស្បែកក្បាល ហើយបើអ្នកចេះជ្រើសរើសត្រឹមត្រូវ អ្នកមិនបាច់ខ្វល់ថាសក់នោះទៅជាយ៉ាងណាទេ។ ដូចនេះមុនសម្រេចចិត្តប្រើ ត្រូវមើលឲ្យច្បាស់សិនថាវាត្រូវនឹងស្បែកក្បាលឬយ៉ាងណា៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org
X
5s