​ពេល​​​មាន​​អារម្មណ៍​ថា​បាក់​ស្បាត​ក្នុង​ជីវិត ​​​ត្រូវ​នឹក​ឃើញ​ឃ្លា​ដ៏​មានន័យ​ទាំង​នេះ​​​



មិនថាអ្នកជាមនុស្សបែបណា ពេលខ្លះអ្នកនឹងកើតមានអារម្មណ៍មួយដូចជាចង់ចុះចាញ់ នឹងជីវិត ហើយលេងចង់ដើរទៅមុខទៀត។ តែវាគ្រាន់តែជាអារម្មណ៍មួយស្មុគស្មាញខ្លាំងពេលដែលអ្នកតែងតែជួបរឿងបរាជ័យប៉ុណ្ណោះ។ នេះជាឃ្លាសំខាន់ៗដែលអ្នកគួរចាំពេលមានអារម្មណ៍ចុះចាញ់នឹងជីវិត៖ ១) «ត្រូវចាំថា ស្ថានភាពសព្វថ្ងៃនេះគឺមិនមែនជាស្ថានភាពចុងក្រោយនៃជីវិតទេ»។ ២) «ពេលខ្លះរឿងដែលអាក្រក់កើតឡើងនៅក្នុងជីវិត គឺជាការតម្រង់ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យដ៏អស្ចារ្យបំផុត ក្នុងជីវិត»។  ៣) «ប្រសិនបើអ្នកមិនចូលចិត្តអ្វីហើយ ឆាប់ចាក់ចេញពីវាទៅព្រោះអ្នកមិនមែនជាដើមឈើឯណា»។ ៤) «អ្នកមិនអាចបន្តដំណើរទៅមុខបានទេ ប្រសិនបើអ្នកតែងវិលវល់ជាមួយអតីតកាល»។ ៥) ប្រសិនបើអ្នកមិនអាចបើកវាបានទេ មានន័យថាវាមិនមែនជាទ្វារសម្រាប់អ្នកដើរឡើយ។  ៦) កុំឆាប់អស់ក្ដីសង្ឃឹមពេក ព្រោះអព្ភូតហេតុកើតឡើងរាល់ថ្ងៃ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s