Samsung ចេញ Galaxy S7 ពណ៌ថ្មីផ្កាឈូកសម្រាប់អន្ទងចិត្តសុភាពនារីឱ្យងាកមកប្រើស្មាតហ្វូនខ្លួនកាន់តែច្រើន
ក្រុមហ៊ុន Samsung បានណែនាំកំពូលស្មាតហ្វូន Galaxy S7 ពណ៌ថ្មីដែលជាពណ៌ផ្កាឈូក ស័ក្ដិសមសម្រាប់សុភាពនារី ដោយពេលនេះ មានដាក់លក់ដំបូងនៅទីផ្សារប្រទេសកូរ៉េដែលជាទឹកដីកំណើតខ្លួន។ Galaxy S7 ពណ៌ថ្មីនេះ មានលក្ខណៈខុសគ្នានឹងពណ៌ Pink Gold ដែលក្រុមហ៊ុនបានបញ្ចេញលក់លើទីផ្សារកាលពីពេលកន្លងទៅ។