ហេតុ​ផល​ទាំង​៤​ដែល​អ្នក​គួរ​បញ្ឈប់​លេង ​Facebookជាបន្ទាន់​



អស់រយៈពេល១០០ឆ្នាំចុងក្រោយមកនេះ មនុស្សបានសម្រួលដល់ការទំនាក់ទំនងជាខ្លាំង។ តាំងពីការសរសេរសំបុត្រទៅជាការតេទូរស័ព្ទ ពីការតេទូរស័ព្ទទៅជាការផ្ញើសានៅលើប្រព័ន្ធអ៊ីនធឺណិត។ សព្វថ្ងៃFacebookបានអ្នកប្រើប្រាស់ដល់ទៅ១,២៣ពាន់លាននាក់។ ថ្វីត្បិតតែវាសម្រួលដល់ការទំនាក់ទំនង និង ផ្តល់ព័ត៌មានជាច្រើនក្តី ប៉ុន្តែFacebookត្រូវបានរកឃើញមានផលអវិជ្ជមានជាច្រើនផងដែរ៖ ១) ខ្ជះខ្ជាយពេលវេលា៖ ខណៈពេលដែលអ្នកកំពុងតែលេងFacebookអូសចុះអូសឡើង មនុស្សជាច្រើនមិនដឹងថាខ្លួនឯងបានខ្ជះខ្ជាយពេលអស់ប៉ុន្មាននោះទេ។ មនុស្សជាច្រើនមិនដឹងថាពេលវេលាដែលចំណាយលើFacebookអាចធ្វើអ្វីដែលមានប្រយោជន៍ជាងនេះ។ ២) បំបាក់ទឹកចិត្តអ្នក៖ ការដែរអ្នកឃើញមនុស្សបង្ហាញពីកន្លែងដែលពួកគេបានដើរលេង នំឬទំនិញដែលពួកគេទិញ ដើរលេងជាមួយជាមួយមិត្តភ័ក្តិអ្នកអាចនឹងមានអារម្មណ៍តូចចិត្តនឹងវាសនាខ្លួនឯង។ ៣) ព័ត៌មានដដែលៗ៖ មនុស្សបានប្រើFacebookជាកន្លែងមួយសម្រាប់ចែករំលែកព័ត៌មាន។ នៅពេលតែមនុស្សចែករំលែកព័ត៌មានច្រើន អ្នកឃើញតែ ព័ត៌មានដដែលៗ។ ៤)ទំនាក់ទំនង៖ តើពេលណាដែលអ្នកនិយាយជាមួយមិត្តភ័ក្ដិដោយមិនកាន់ទូរស័ព្ទនៅក្នុងដៃ? មនុស្សជាច្រើនលែងនិយាយជាមួយមិត្តដែលអង្គុយនៅជិតហើយ តែបែរផ្ញើសារទៅមិត្តដែលនៅឆ្ងាយ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s