គន្លឹះទីផ្សារសំខាន់ៗទាំង ៣ សម្រាប់ធ្វើអាជីវកម្មតាមអនឡាញដោយជោគជ័យ
ការស្វែងរកទីផ្សារសម្រាប់ដំណើរការអាជីវកម្មមួយឲ្យប្រព្រឹត្តទៅ ដោយរលូនគឺជារឿងមួយដែលទាមទារការខិតខំប្រឹងប្រែងខ្ពស់ ជាពិសេសសម្រាប់ទីផ្សារតាមអនឡាញ (online)ស្របពេលដែលមានកំណើនwebsiteរបស់អាជីវកម្មជាច្រើននៅលើទីផ្សារប្រកួតប្រជែងដ៏ទូលំទូលាយនេះ។ ការស្វែងរកទីផ្សារតាម អនឡាញ អាចជាការលំបាកមួយកម្រិតទៀតបើសិនជាអ្នកខ្វះខាតហិរញ្ញវត្ថុ ទោះជាយ៉ាងណាយុទ្ធសាស្ត្រទីផ្សារទាំង៣ខាងក្រោមនេះនឹងជួយឲ្យអ្នកមានទីផ្សារដ៏ជោគជ័យមួយសម្រាប់អាជីវកម្មរបស់អ្នកដោយមិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាចំហាយហិរញ្ញវត្ថុច្រើនឡើយ។
១) មិនត្រូវភ្លេចពីអតិថិជនរបស់អ្នកឡើយ
មុននឹងអាចបង្កើតយុទ្ធសាស្ត្រទីផ្សារតាមonlineមួយដោយជោគជ័យបាន អ្នកគួរលើកឡើងជាសំណួរបែបបើកចំហមួយចំនួន សម្រាប់សួរទៅកាន់អតិថិជនអ្នកដើម្បីដឹងពីអ្វីខ្លះ ជាចំណុចខ្សោយរបស់អ្នកនិងថាតើអ្នកត្រូវកែតម្រូវយុទ្ធសាស្ត្រទីផ្សារ របស់អ្នកតាមរបៀបណាដើម្បីឲ្យសមស្របទៅតាមតម្រូវការពួកគេ និងគុណភាពអ្វីខ្លះដែលគេផ្ដោតលើ នៅពេលជ្រើសរើសប្រើប្រាស់ផលិតផលរបស់អ្នក។
២) សម្លឹងមើលឱកាសក្នុងការប្រើព័ត៌មានសំខាន់ៗអំពីផលិតផល (content marketing)
តាមយុទ្ធសាស្ត្រទីផ្សារបែបនេះ អ្នកត្រូវការចំណាយប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះដោយគ្រាន់តែបង្កើតជាblogឬInstagramរបស់អ្នកឬFacebookឬLinkedinបើអាជីវកម្មអ្នកមានលក្ខណៈវិជ្ជាជីវៈ ហើយរៀបរាប់ពីព័ត៌មានលម្អិតខ្លះៗពីផលិតផលរបស់អ្នកទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ។ ទោះជាយ៉ាងណា content marketingទាមទារឲ្យអ្នកធ្វើការupdateព័ត៌មានថ្មីៗជាប្រចាំពីផលិតផលអ្នក ព្រមទាំងត្រូវចេះប្រើប្រាស់ពាក្យពេចន៍ឃោសនានិងបង្កើតblogsនិងvideosបែបណាដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទាំងនោះផងដែរ។
៣) យល់ដឹងពីភាពសំខាន់នៃ SEO
ស្របពេលដែលអ្នកអាចទាញយកប្រយោជន៍បានជាច្រើនតាមរយៈបណ្ដាញសង្គម Googleក៏ជាឧបករណ៍ប្រើប្រាស់យ៉ាងសំខាន់មួយបែបទៀតដែលមិនគួរមើលរំលងសម្រាប់អតិថិជនថ្មីៗផងដែរ។ Googleចាត់ចំណាត់ថ្នាក់(rank) websiteនីមួយៗដោយផ្អែកលើចំនួនគេហទំព័រផ្សេងទៀតដែលមានតំណ(link)ជាមួយគ្នា។ ដូច្នេះនៅពេលអ្នកlinkជាមួយwebsiteដទៃ ហើយធ្វើការupdateព័ត៌មានពីផលិតផលរបស់អ្នកជាប្រចាំ នោះគេនឹងឃើញតំណ(link)ទាក់ទងទៅនឹងព័ត៌មានទាំងនោះ ហើយwebsiteរបស់អ្នកនឹងទទួលបានការsearchរកក្នុងចំណាត់ថ្នាក់ដ៏ខ្ពស់មួយមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.lifehack.org