នរណា​ម្នាក់​ក៏​មាន​ឧបសគ្គ​ក្នុង​ជីវិត​ដែរ តើ​ធ្វើ​ដូចម្ដេច​ទៅ​ដើម្បី​ជម្នះ​វា​ឲ្យ​បាន​?​



ជាដំបូង សូមអបអរសាទរប្រសិនជាអ្នកទទួលស្គាល់បញ្ហាដែលអ្នកមាន ពីព្រោះថាមនុស្សជាច្រើន ប្រឹងគេចវេសពីបញ្ហា។ ប្រមូលភាពក្លាហាន ប្រឈមមុខនឹងវា ដោយព្យាយាមដោះស្រាយ៖ ១)ស្វែងយល់ពីបញ្ហា៖ អង្គុយគិតអ្វីជាបញ្ហា ដែលរារាំងក្នុងជីវិតរបស់អ្នក។ ត្រូវស្វែងយល់ឲ្យកាន់តែច្បាស់តើគោលបំណងក្នុងជីវិតអ្នកជាអ្វី។ ប្រសិនជាបញ្ហាគឺថា អ្នកគ្មានពេល អ្នកត្រូវគិតតើអ្នកអាចធ្វើអ្វីបានដើម្បីមានពេល។ល។ ២) គិតដល់បទពិសោធន៍ចាស់៖ តើបញ្ហាមួយនេះស្ថិតនៅជាមួយអ្នកយូរប៉ុន្មានហើយ? តើអ្នកមានគំនិតអវិជ្ជមានអ្វីខ្លះទៅនឹងបញ្ហាមួយនឹង? តើអ្វីទៅដែលរារាំងអ្នក? ក្រោយពេលដែលអ្នកឆ្លើយនឹងសំនួរទាំងនេះ អ្នកនឹងមានដំណោះស្រាយ។ ៣) អ្វីដែលអាចគ្រប់គ្រងបាន៖ បញ្ហាខ្លះអ្នកមិនអាចគ្រប់គ្រងបាននោះទេ។ ប៉ុន្តែ អ្វីដែលអ្នកអាចគ្រប់គ្រងបានមានដូចជា អត្តចរិតរបស់អ្នកពាក់ព័ន្ធនឹងបញ្ហា ការខិតខំដោះស្រាយបញ្ហា និងនៅពេលឪកាសមកដល់ជាដើម។ ៤) រកជំនួយ៖ ប្រសិនជាអ្នកជួបបញ្ហា អ្នកត្រូវរកមនុស្សណាដែលអ្នកគិតថាមានចំណេះដឹងខ្ពស់ឬមានបទពិសោធន៍ច្រើនដើម្បីសុំជាយោបល់។ ពួកគេនឹងរីករាយជួយដល់អ្នក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.wikihow.com
X
5s