ប្រសិន​ជា​អ្នក​ចង់​ឯក​រាជ្យ​ឬ​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​បាន តើ​អ្នក​គួរ​ធ្វើដូចម្ដេច?​



ទោះបីជាអ្នកស្ថិតនៅគ្រួសារឬទំនាក់ទំនងល្អក៏ដោយ ប៉ុន្តែការពឹងពាក់លើអ្នកដទៃឬមិនអាចធ្វើអ្វីដោយខ្លួនឯងគឺពិតជាបញ្ហាមួយ។ ជាដំបូង ទំនាក់ទំនងរបស់អ្នកអាចនឹងល្អ ប៉ុន្តែយូរៗទៅវានឹងមានជាបញ្ហា។ ដូច្នេះហើយអ្នកត្រូវចេះពឹងលើខ្លួនឯង៖ ១) គិតពីការចាយវាយប្រចាំថ្ងៃ៖ ផ្នែកមួយនែភាពឯករាជ្យគឺអាចចាយវាយឬផ្គត់ផ្គង់ខ្លួនឯងបាន។ វាជាចំណុចមួយដែលអនុញ្ញាតអ្នកឲ្យស្គាល់ពីភាពឯករាជ។ ការចាយលុយខ្លួនឯកក៏អាចឲ្យអ្នកមានអារម្មណ៍ថាអ្នកពឹងលើខ្លួនឯងដែរ។ ២)ចេះធ្វើការសម្រេចចិត្ត៖ ជាដំបូង អ្នកត្រូវស្គាល់ពីសង្គមឬមានចំណេះទូទៅឲ្យបានច្រើន។ វានឹងជួយអ្នកឲចេះធ្វើការសម្រេចចិត្តដោយខ្លួនឯងនឹងជួយដល់ភាពមិនពឹងពាក់លើអ្នកដទៃ។ ៣) ដឹងពីទិសដៅក្នុងជីវិត៖ អ្នកគួរតែយ៉ាងហោចណាស់ដឹងពីគោលបំណងនៃជីវិត។ ឧទាហរណ៍ថា«ប្រសិនជាអ្នកនៅរៀនមហាវិទ្យាល័យ អ្នកដឹងស្រាប់ហើយអ្នកចង់ធ្វើអ្វីក្រោយរៀនចប់។ » ៤) សុខភាព៖ អ្នកអាចបង្ហាញថាអ្នកជាមនុស្សឯករាជ្យដោយមិនពឹងពាក់លើអ្នកដទៃដោយទៅពេទ្យដោយខ្លួនឯងជាដើម។ មនុស្សជាច្រើននៅមានភាពភ័យខ្លាចនឹងមិនហ៊ានទៅដោយខ្លួនឯង៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.wikihow.com
X
5s