សញ្ញាទាំងបួនយ៉ាងធំដែលស្ត្រីជំងឺមហារីកដោះមិនកត់សម្គាល់
ជំងឺមហារីកដោះគឹជំងឺមួយដ៏កាចសាហាវ។ វាជាឃាតករទីពីរដែលសម្លាប់មនុស្សដែលស្ងាត់ស្ងៀមក្រោយពីជំងឺមហារីកមាត់ស្បូន។ មកទល់សព្វថ្ងៃ ជំងឺមហារីកដោះមិនទាន់មានវ៉ាក់សាំងការពារនៅឡើងទេ។ ប៉ុន្តែ ប្រសិនជាអ្នកមានសញ្ញាដូចខាងក្រោម អ្នកត្រូវជួបគ្រូពេទ្យជាបន្ទាន់៖
១) ការផ្លាស់ប្តូរនៃទំហំដោះ៖ ការផ្លាស់ប្តូរនេះអាចបណ្ដាលមកពីកាលមករដូវ ការមានផ្ទៃពោះនិងការរួមភេទ។ ប្រសិនជាអ្នកប្រទះថាដោះរបស់អ្នកមិនធម្មតា អ្នកត្រូវជួយខ្លួនឯងដោយទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
២) ក្រហមនៅក្បែរដោះ៖ វាអាចមាននៅលើស្បែកឬនៅក្បែរដោះ។ ទោះបីជាវាបាត់ទៅវិញទៅដោយ អ្នកក៏ត្រូវទៅជួបគ្រូពេទ្យដើម្បីពិភាក្សាផងដែរ។
៣) ក្បាលដោះ៖ ប្រសិនជានៅសុខៗ មានទឹកហូរចេញពីក្បាលដោះដោយមិនបានធ្វើអ្វីសោះ។ អ្នកត្រូវសួរខ្លួនឯង៖ «តើវាជារឿងជាធម្មតាសម្រាប់អ្នកទេ? » បើអត់ទេ សូមទៅជួបពេទ្យជាបន្ទាន់។
៤) ហោមនៅឃ្លៀក៖ វាមានន័យថាដំបៅដែលអ្នកមហារីកមានត្រូវនៅក្បែរដោះនោះទេ។ ជួនកាលវាក៏នៅក្បែរឃ្លៀកផងដែរ។ ប្រសិនជាអ្នកប៉ះត្រូវដុំអ្វីមួយ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com