ទម្លាប់៤ យ៉ាងរបស់អ្នកសម្បូរទ្រព្យ ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកមាន
ក្រុមអ្នកសម្បូរទ្រព្យធន ឬហៅម្យ៉ាងទៀតថា អ្នកមាន គឺប្រកាន់នូវទម្លាប់សាមញ្ញបួន ៤យ៉ាងនេះ ទម្រាំបានក្លាយជាអ្នកមាន។
ទម្លាប់ទាំង ៤ នេះគឺផ្អែកតាមលោក Jeff Rose ជាអ្នកធ្វើផែនការហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណសកល និងជាម្ចាស់ blog ដ៏ល្បីម្នាក់។
១) ហ៊ានប្រថុយ លោក Rose ពន្យល់ថា អ្នកមានគេបានសាល្បងលើកិច្ចការជាច្រើន។ ពួកគេហ៊ានទទួលយកហានិភ័យច្រើន ពីព្រោះថា ពួកគេគិតថា បរាជ័យគឺគ្រាន់តែជាផ្នែកមួយនៃដំណើរការនៃការស្វែងរកវិធីដើម្បីក្លាយជាអ្នកមានប៉ុណ្ណោះ។ ដូច្នេះ ការប្រថុយនេះហើយ ដែលធ្វើឱ្យគេអាចមានឱកាសកើបចំណេញ ទោះបីបរាជ័យខ្លះក៏ដោយ។
២) វិនិយោគខ្លួនឯង សម្រាប់លោក Rose សង្កេតឃើញថា អ្នកមានគិតថាការចំណាយលុយទៅលើការអភិវឌ្ឍន៍សមត្ថភាពខ្លួនមិនមែនជាការចំណាយនោះទេ តែវាជាការវិនិយោគសម្រាប់ខ្លួនឯងទៅវិញ។ អ្នកមានគិតថា បើគេវិនិយោគទៅលើខ្លួនឯងជាមួយនឹងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវនោះ គឺប្រាកដណាស់ថា នឹងបានផលមកវិញជាងការវិនិយោគទៅលើភាគហ៊ុន ឬអចលនទ្រព្យទៅទៀត។
៣) សេពគប់ជាមួយមនុស្សត្រូវ អ្នកមាន មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសេពគប់មិត្តភ័ក្តិ។ និយាយឱ្យខ្លី គឺអ្នកមានសេពគប់មនុស្សដែលត្រូវសម្រាប់អាជីវកម្មរបស់គេ។ អ្នកខ្លះគឺសេពគប់ជាមួយអ្នកមានជាងខ្លួនទៅទៀត។ ធ្វើបែបនេះ គឺគេអាចសិក្សាពីវិធីសាស្ត្រ ឬយុទ្ធសាស្ត្ររបស់អ្នកទាំងនោះ ឬអក្នកមនុស្សនៅជុំវិញខ្លួនពួកគេ ធ្វើយ៉ាងណាអាចទាញផលប្រយោជន៍សម្រាប់អាជីវកម្ម។
៤) ចំណាយពេលព្រឹកដើម្បីធ្វើរឿងដែលចាំបាច់ខ្លាំង អ្នកមានចាត់ទុកពេលព្រឹកជារឿងសំខាន់។ អ្នកមានមិនសូវភ្លេច ហាត់ប្រាណ ញ៉ាំអាហារពេលព្រឹក និងពិនិត្យមើលគោលដៅ និងភារកិច្ចរបស់គេឡើងវិញថា តើនឹងត្រូវបំពេញអ្វីខ្លះ និងនៅសល់អ្វីខ្លះ។ អ្វីដែលសំខាន់ ឬការងារជាអាទិភាព គឺត្រូវតែបំពេញឱ្យរួចរាល់នៅពេលព្រឹកនេះឯង៕
ដោយ៖ រតនៈវិភូ