អ្នក​​ប្រហែល​ពិសា​កូកាកូឡា​រាល់​ថ្ងៃ​ តែ​អ្នក​ប្រហែល​មិន​ដឹង​ពី​វា​ច្បាស់​ទេ​



កូកាកូឡា គឺជាភេសជ្ជៈមួយពេញនិយមខ្លាំងបំផុត លើលោក ។ ជាពិសេសពេលអ្នកពិសាអាហារសម្រន់នានា ដូចជាដំឡូងបារាំង ភីហ្សា គេមិនដែលចោលភេសជ្ជៈកូកានេះទេ។ តែអ្នកក៏មិនបានសិក្សាជ្រៅជ្រះពីវាប៉ុន្មានដែរ ។ តើអ្នកចង់ដឹងអ្វីខ្លះ? ១) ពីមុនវាជាឱសថសម្រាប់ព្យាបាលជំងឺក្រពះ។ ២) ៩៤ភាគរយនៃប្រជាជនទូទាំងពិភពលោកស្គាល់Logo របស់កូកាកូឡា។ ៣) មានតែប្រទេស២ប៉ុណ្ណោះមិនលក់វា ៖ ប្រទេសកូរ៉េខាងជើង និងគុយបា។ ៤) កូកាកូឡាមានប្រជាប្រិយភាពខ្លាំងបំផុតនៅម៉ិកស៊ីកូ។ ៥) ធ្លាប់មានអ្នកចង់លួចរូបមន្តកូកាកូឡា ឲ្យក្រុមហ៊ុនPepsi។ ៦) កូកាកូឡាជាភេសជ្ជៈទី១ដែលបានទៅដល់យានអវកាស។ ៧) កូកាឆ្ងាញ់ខ្លាំងពេលវាត្រជាក់ត្រឹម១អង្សារសេ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.businessinsider.com
X
5s