អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា ​លើ​យន្តហោះក៏​មាន​បន្ទប់​ប្រណីត​ៗ​សម្រាប់​នារី​អាកាសចរណ៍​សម្រាក​ដែរ​



ដើម្បីផ្ដល់ភាពងាយស្រួលឲ្យនារីអាកាសចរណ៍ គេបានបង្កើតបន្ទប់សំងាត់ល្អប្រណីត ៗ ដល់ពួកគេ ទុកសម្រាប់ការសម្រាកពេលមានជើងហោះហើរឆ្ងាយៗ។ ជើងហោះហើរឆ្ងាយៗ ភាគច្រើនគឺទាមទាររយៈពេលតិចបំផុត ៨ម៉ោង ហេតុនេះពួកគេនឹងមានអារម្មណ៍នឿយហត់ និងធុញទ្រាន់ខ្លាំង ហេតុនេះទើបគេបង្កើតបន្ទប់សម្រាកនេះឡើង។ ការរៀបចំនិងដេគ័របន្ទប់គឺខុសគ្នាទៅតាមប្រភេទនៃយន្តហោះ។ ពេលខ្លះវាមានលក្ខណៈជាបន្ទប់ ជិតៗ គ្នា និងពេលខ្លះក៏មានផ្លូវដើរនៅកណ្ដាល ហើយបន្ទប់គេងគឺគ្មានទ្វារទេ មានតែវាំងននសម្រាប់បិទបាំងប៉ុណ្ណោះ ហើយកុំបារម្ភគ្មានអ្នកធ្វើដំណើរណាអាចដឹងពីកន្លែងនេះទេ។ សូមទស្សនារូបភាពបន្ទប់ប្រណីតៗសម្រាប់នារីអាកាសចរណ៍៖

 secret-compartments-18new

secret-compartments-9new secret-compartments-5bnew secret-compartments-3new

  ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.unbelievable-facts.com
X
5s