Nokia បង្ហើបឱ្យសាធារណជនចាប់អារម្មណ៍នឹងសករាជ Smartphone ថ្មីរបស់ខ្លួននៅឆ្នាំ២០១៧ ជាមួយពាក្យស្លោកថ្មី
Nokia ដែលជាក្រុមហ៊ុនទូរស័ព្ទល្បីល្បាញក្នុងប្រវត្តិសាស្ត្រអំឡុងទសវត្សឆ្នាំ១៩៩០ ដល់ដើមទសវត្សឆ្នាំ២០០០ នោះ ហាក់មានអ្វីថ្មី ចង់បង្ហាញសាធារណជនក្នុងពេលខាងមុខ ដែលនឹងជាការចាប់ផ្ដើមប្រលូកចូលទីផ្សារ Smartphone ឡើងវិញ។ ស្មាតហ្វូន Nokia ជំនាន់ថ្មីនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android វិញម្ដង បន្ទាប់ពីបានបាត់ខ្លួនជាមួយស្មាតហ្វូនដើរដោយ Symbian និង Window Phone។