តាម​ពិត​ទៅ​ លោក​ស្រី​Hillary Clinton ធ្លាប់​បដិសេធ​ការ​សុំ​រៀបការ​ពី​លោក Bill Clinton រហូត​ដល់​ទៅ​២​ឆ្នាំ​​



បន្ទាប់ពីលោកស្រី Hillary Clinton បានបញ្ចប់ការសិក្សា ក្នុងឆ្នាំ១៩៧៣ទៅ លោក Bill Clinton ដែលជាមិត្ត ប្រុស បានសុំលោកស្រីរៀបការ តែសំណាងមិនល្អ លោកស្រីក៏បានបដិសេធ ដោយសារតែលោកស្រីមិនទាន់ប្រាកដច្បាស់ថា គួររួមរស់ជាមួយលោកអស់មួយជីវិតបានឬអត់។ លោកស្រីហាក់ដូចជាមិនទាន់ចង់រៀបការនៅឡើយ ទេ នេះដោយសារតែលោកស្រី មិនចង់ឲ្យបាត់បង់ មុខមាត់ និងមិនចង់ឲ្យនរណាម្នាក់ដឹងពីគំនិតរបស់នាងក្នុងការសម្រេចធ្វើអ្វីមួយ។ ប៉ុន្តែចុងក្រោយ លោកស្រីនៅតែទទួលលោក Bill Clinton មកធ្វើជាស្វាមីដដែល ក្នុងឆ្នាំ ១៩៧៥។ គួរបញ្ជាក់ផងដែរ ថា គូស្នេហាទាំងពីរនេះគឺមានឥទ្ធិពលណាស់លើឆាកនយោបាយសហរដ្ឋអាមេរិក ដែលលោក Bill Clinton ធ្លាប់ជាអតីតប្រធានាធិបតី អាមេរិក និងលោកស្រីHillary Clinton កំពុងតែឈរឈ្មោះជាបេក្ខជនប្រធានាធិបតីថ្មីរបស់អាមេរិក ដែលនឹងសម្រេចលទ្ធផល ថាជាប់ឬមិនជាប់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.unbelievable-facts.com
X
5s