​​ជំងឺ​ធុញថប់​ (Stress) តែង​បង្ហាញ​អាការៈ​បែប​នេះ​



តើអ្នកចង់ដឹងទេថា សញ្ញាដូចម្ដេចខ្លះបង្ហាញថាអ្នកមាជំងឺស្រ្ដេស  ហើយអ្នកគួរតែយល់ដឹងពីវា ព្រោះថាជំងឺនេះបើទុក យូរ ទៅ វាអាចជះឥទ្ធិពលអាក្រក់កាន់តែខ្លាំងដល់សុខភាពអ្នក។ នេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) តែងមានការចុកចាប់នៅត្រង់ក និង ខ្នង។ ២) តែងមានបញ្ហាសម្រាន្តមិនលក់ខុសប្រក្រតី។ ៣) តែងឈឺក្បាលរាំ រៃមិនបាត់ទាល់តែសោះ។ ៤) សក់កាន់តែជ្រុះច្រើន។ ៥) បែកអារម្មណ៍ហើយផ្ដោតសំខាន់លើអ្វីមួយមិនកើត។ ៦) តែងឈឺ ជារឿយៗ ហើយមិនឆាប់ជាទាល់តែសោះ។ ៧) អួលដើមទ្រូង ហើយចង្វាក់បេះដូងមានការកើនឡើង។ ៨) ភិតភ័យ ញ័រប្រាណ និងហឹងត្រចៀក៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.webmd.boots.com  
X
5s