តើបុគ្គលជោគជ័យក្នុងលោក ចូលចិត្តធ្វើអ្វីខ្លះមុនពេលចូលគេង?
យើងសុទ្ធតែធ្លាប់ឭបុគ្គលជោគជ័យចូលចិត្តធ្វើអ្វីនៅពេលព្រឹក។ តើបុគ្គលជោគជ័យចូលចិត្តធ្វើអ្វីមុនពេលចូលគេងទៅ? ចង់ដឹងអាថ៌កំបាំងទេ?
១) អានមួយម៉ោង៖ មនុស្សជោគជ័យសុទ្ធតែជាមនុស្សដែលពូកែអាន។ ពួកគាត់ចំណាយពេលយ៉ាងតិច១ម៉ោងសម្រាប់អាន។
២) ដើរលេង៖ ក្រោយពីនឿយហត់អស់រយៈពេលមួយថ្ងៃ ការដើរលេងនាពេលយប់ក៏ជួយដល់អារម្មណ៍ឲ្យធូរស្រាយផងដែរ។
៣) តាំងសមាធិ៖ ការតាំងសមាធិជួយកាត់បន្ថយស្រ្តេស ភាពហឹង និងភាពមិនសប្បាយចិត្ត។ លើសពីនេះទៅទៀតជួយអ្នកឲមានគំនិតវិជ្ជមានជានិច្ច៕
ប្រែសម្រួល៖អឹុងមុយយូ
ប្រភព៖ www.lifehack.org