ទាំងនេះជាមូលហេតុ ដែលធ្វើឲ្យអ្នកតែង​មាន​ទម្លាប់​ភ្ញាក់​ពេល​យប់​ជាប្រចាំ​



គ្មាននរណាម្នាក់ចង់ភ្ញាក់ឡើយ នៅពេលយប់ ព្រោះវាជាពេលដែលគេគ្រប់គ្នាកំពុងលង់លក់យ៉ាងស្ងប់ស្ងាត់។ វាហាក់ដូចជាចម្លែកណាស់ដែលមានតែអ្នកដែលមិនបានគេងនោះ។ នេះជាមូលហេតុនាំឲ្យអ្នក ភ្ញាក់ពេលយប់៖ ១) អ្នកចង់បត់ជើងតូច៖ ការសម្បូរដោយជាតិទឹកដែលគ្មានជាតិអំបិលនៅក្នុងនោះ វានាំឲ្យអ្នកផ្ទុកបរិមាណទឹកនោមលើសកម្រិតផងដែរ។ ដើម្បីកុំឲ្យអ្នកភ្ញាក់ឡើងពេលយប់ជ្រៅដោយសារការចង់បត់ជើងតូចនោះ អ្នកត្រូវកំណត់ទឹកផឹកមុនពេលចូលគេងជាមុនសិន។ ២) អ្នកក្ដៅស្អុះពេក៖ យោងតាម The National Sleep Foundation (NSP) បានឲ្យដឹងថា៖ « សីតុណ្ហភាពក្ដៅ គឺជាហេតុផលមួយរំខានដល់ដំណេករបស់អ្នក។» ហេតុនេះអ្នកត្រូវលៃលកយ៉ាងណាឲ្យមានសីតុណ្ហភាពល្មម អាចឲ្យអ្នកសម្រាកស្រួលបាន។ ៣) មានពន្លឺភ្លើងជះខ្លាំងពេក៖ ពន្លឺជះខ្លាំងនឹងរំខានដល់ដំណេក ហើយវានឹងបង្អាក់ដំណើរផលិតអ័រម៉ូន មេឡាតូនីន ដែលវាជាអ័រម៉ូន ធើ្វឲ្យអ្នកងងុយ។ ៤) ភាពតប់ប្រមល់៖ អ្នកមិនអាចមានអារម្មណ៍មូល នៅពេលអ្នកសម្រាកបានឡើយ ដោយសារតែអារម្មណ៍អ្នកកំពុងដក់ជាប់ខ្លាំងលើរឿងអ្វីមួយពេក៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.prevention.com
X
5s