លោក Bill Gates ៖ «​រៀប​ការ​ជាមួយ​នារី​ណា​ដែល​ចង់​ប្រណាំង​ប្រជែង​ជាមួយ​អ្នក​​»​



«រៀបការជាមួយនារីណាដែលចង់ប្រណាំងប្រជែងជាមួយអ្នក» នេះគឺជាគំនិតរបស់លោក Bill Gates ចង់ប្រាប់ទៅមនុស្សរាល់គ្នា ដើម្បីឲ្យរៀបការជាមួយនារីណាដែលមានសមត្ថភាពអាចប្រណាំងប្រជែងជាមួយអ្នកបាន។ គំនិតនេះលោក ចង់បង្ហាញដល់បុរសៗទាំងអស់ ថា អ្នកមិនគួរសម្លឹងមើលភរិយា ដែលស្រស់ស្អាត ចេះធ្វើខ្លួន ចេះការងារផ្ទះតែប៉ុណ្ណឹងទេ តែអ្នកគួរសម្លឹងមើលនារីដែលមានសមត្ថភាពខ្ពស់អាចប្រណាំងប្រជែងចំណេះដឹងជាមួយអ្នក។ បើថ្ងៃណាមួយអ្នកទាល់គំនិត មានតែនាងប៉ុណ្ណោះអាចជួយដោះស្រាយអ្នកបាន។ គួររម្លឹកផងដែរថា ភរិយារបស់លោក Bill Gates គឺលោក ស្រី Melinda French ក៏ជាំនារីដ៏ពូកែនិងប៉ិនប្រសប់ម្នាក់ដែរ ព្រោះថា លោកស្រីជាមនុស្សដែលចូលចិត្តធ្វើការងារសង្គម ហើយតែងផ្ដល់ជំនួយដល់ជន ក្រីក្រតាមរយៈការធ្វើមូលនិធិជាច្រើន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com
X
5s