មេរៀន​ជីវិត ​២​ចំណុច​​ដែល​មហាសេដ្ឋី​ Bill Gates ចង់​ឲ្យ​អ្នក​ដឹង!​



ដូចដែលអ្នកដឹងហើយថា លោក Bill Gates គឺជាបុរសម្នាក់ដែលជោគជ័យនិងមានទ្រព្យស្ដុកស្ដម្ភជាងគេបំផុត ក្នុងជំនាន់របស់អ្នក។ តែទម្រាំបានមកដល់ពេលនេះ លោកធ្លាប់បានហែលឆ្លងខ្សែជីវិត និងសិក្សាពីមេរៀនជីវិតបានច្រើនណាស់មកហើយ។ ហេតុនេះហើយ វាពិតជាល្អបំផុត ដែលអ្នកអាចមកសិក្សាមេរៀនជីវិតពីបុរសជោគជ័យម្នាក់នេះ។ តើមានអ្វីខ្លះទៅ? ១) «លោកផ្ដោតអារម្មណ៍លើកុំព្យូទ័រខ្លាំងរហូតគ្មានពេលគិតថាចង់បានភរិយា» ៖ លោកបានបង្ហាញថា ការងារដំបូងរបស់លោក គឺពាក់ព័ន្ធជាមួយកុំព្យូទ័រ ហើយលោកតែងនៅជាមួយវារហូត តាំងពីវ័យ ២០ឆ្នាំ ៣០ឆ្នាំ រហូត ដល់ពេលខ្លះលោកភ្លេចនឹងចង់បានភរិយាទៀត។ នេះដោយសារតែការងប់ងុលលើ ការងារកុំព្យូទ័រនោះខ្លាំងពេក។ តែដល់ពេលនេះសុបិនបានក្លាយជាការពិតហើយ ព្រោះលោកបានក្លាយជាម្ចាស់ក្រុមហ៊ុនGoogle ដ៏ជោគជ័យជាងគេលើលោក។ នេះបង្ហាញថា ការផ្ដោតអារម្មណ៍លើអ្វីមួយ វានឹងនាំអ្នកសម្រេចអ្វីដែលអ្នកចង់បាន។ ២) «កុំប្រៀបធៀបខ្លួនឯងទៅនរណាម្នាក់ ព្រោះវាប្រៀបបានការប្រមាថខ្លួនឯងដែរ» ៖ មនុស្សជាច្រើនចំណាយពេលប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ ជៀស ជាងការមានមោទនភាពលើអ្វីដែលខ្លួនឯងមាន ។ ដូចនេះកុំបន្តការភ័យខ្លាច ការមាក់ងាយ ឬប្រៀបធៀបសមត្ថភាពអ្នកនឹងគេទៀត ព្រោះវាប្រៀបដូចនឹងការប្រមាថ ជេរស្ដីដល់ខ្លួនឯងអីចឹង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s