កវី​និពន្ធ​​លោក Bernard Shaw៖ «​​បើ​និយាយ​ថា​ទៅ​មិន​រួច​ហើយ ​ កុំ​ទៅ​រំខាន​អ្នក​ដែល​​កំពុង​ធ្វើ​វា»​​



«បើនិយាយថាទៅមិនរួចហើយ កុំទៅរំខានអ្នកកំពុងធ្វើវា» មានន័យថា បើអ្នកគិតថាការងារទៅមិនរួចអ្នកគួរដើរចេញឲ្យឆ្ងាយ ហើយ បើកឱកាសឲ្យអ្នកដែលកំពុងធ្វើវា។ នេះជាពាក្យសម្ដីរបស់កវីនិពន្ធល្ខោន សញ្ជាតិអៀរឡង់ លោក Bernard Shaw។ សម្ដីខាងលើនេះលោកចង់បញ្ជាក់ឲ្យជនគ្រប់រូបដឹងថា ប្រសិនបើអ្នកមិនមានគំនិត សម្រេចការងារអ្វីមួយទេនោះ ចូរកុំទៅបង្អាក់ការគិតរបស់គេ ឬក៏រំខានដល់អ្នកណាដែលមានសមត្ថភាពធ្វើការងារនោះបាន។ គួរបញ្ជាក់ផងដែរថា លោក Bernard Shaw មិនត្រឹមតែជាកវីនិពន្ធល្ខោនដ៏ល្បីដែលទទួលបានពានរង្វាន់ណូបែលពិភពលោក ឆ្នាំ១៩២៥ប៉ុណ្ណោះទេ តែលោកក៏ជាសកម្មជន ខាងផ្នែកនយោបាយដែរ។ ពាក្យសម្ដីទូន្មានជាច្រើនរបស់លោក ត្រូវបានពិភពលោក ទទួលស្គាល់ហើយយកមកទូន្មានខ្លួនឯងជារឿយៗ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ AIB.edu
X
5s