តើអ្នកត្រូវធ្វើដូចម្តេចដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អប្រចាំសាលារបស់អ្នកបាន?
វាមានវិធីច្រើនណាស់ដើម្បីក្លាយជាអ្នកដឹកនាំ។ ប្រសិនជាអ្នកចូលរួមសកម្មភាពច្រើននៅក្នុងសាលា ឱកាសគឺថាសិស្សជាច្រើននឹងគោរពនឹងសរសើរពីអ្នក។ ការក្លាយជាអ្នកដឹកនាំនៅសាលាគឺមានកិត្តិយសខ្លាំងណាស់។ តើអ្នកត្រូវធ្វើដូចម្តេច?
១) ដឹងពីចំណុចខ្លាំងរបស់អ្នក៖ ការដឹងពីចំណុចដែលអ្នកពូកែនឹងអ្វីដែលអ្នកគិតឬបារម្ហនឹងជួយឲអ្នកពូកែនៅផ្នែកដែលអ្នកគ្រប់គ្រង។ ប្រសិនជាអ្នកចូលចិត្តនិយាយ អ្នកអាចជួយធ្វើជាពិធីករបាន។
២) ចូលរួម៖ ចូលរួមកម្មវិធីតាមដែលអ្នកអាចធ្វើទៅបាន។ ព្យាយាមស្គាល់មនុស្សឲបានច្រើន។ ការចូលរួមនឹងផ្តល់ឱកាសឲអ្នកបង្ហាញពីភាពដឹកនាំរបស់អ្នក។
៣) បទពិសោធន៍៖ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អបាន អ្នកត្រូវចាប់ផ្តើមពីឋានៈទាបទៅ។ នេះជាវិធីមួយដែលអ្នកអាចរៀនដែលអ្វីៗចាប់ផ្តើមដោយដូចម្តេច។ ចំណាយពេលខ្លះដើម្បីក្លាយជាមនុស្សដែលមានចំណេះផ្នែកដឹកនាំ។
៤) សកម្មភាព៖ ចាប់ផ្តើមពីក្រុមរបស់អ្នក។ បង្កើតគម្រោងនឹងព្យាយាមសម្រេចវា។ អ្នកដឹកនាំគឺជាមនុស្សដែលមិនចាំបាច់ឲគេប្រាប់នោះទេ។ អ្នកដឹកនាំគឺជាមនុស្សដែលមានគំនិតនឹងចាប់ផ្តើមសកម្មភាពដោយខ្លួនឯង។
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖www.wikihow.com