លោក Jim Rohn ៖ តើធ្វើម៉េចទើបកុំឲ្យគំនិតអវិជ្ជមានគ្រប់គ្រងជីវិតអ្នក?
យើងភាគច្រើនចូលចិត្តធ្វើរឿងដែលអត់ប្រយោជន៍ តែមិនធ្វើទេរឿងដែលមានប្រយោជន៍។ ហេតុអ្វីទៅ? តើវាជាអ្វីដែលប្រាប់អ្នកឲ្យធ្វើអ៊ីចឹង? នេះជាសម្លេងនៃភាពអវិជ្ជមាន។ សម្លេងនៃភាពអវិជ្ជមាននេះកើនឡើងកាន់តែខ្លាំងឡើងៗដោយសារតែអ្នកដើរផ្លូវខុស។ ការគិតខុសនាំឲ្យទស្សនៈខុស។ជាចុងក្រោយនាំឲ្យអ្នកសម្រេចចិត្តខុស។
បើតាមលោក Jim Rohn ដែលជាបុគ្គលិកល្បីល្បាញម្នាក់របស់អាមេរិក ទាំងផ្នែកជំនួញ និង និពន្ធនោះបាន បង្ហាញផ្លូវថា ដំណោះស្រាយដើម្បីសម្លាប់ភាពអវិជ្ជមាននេះគឺសម្លេងនៃភាពជោគជ័យដែលរស់នៅក្នុងខ្លួនអ្នក។ រាល់ពេលដែលយើងអនុញ្ញាតឲ្យភាពអវិជ្ជមានមកគ្រប់គ្រងលើភាពជោគជ័យ ជីវិតរបស់អ្នករស់នៅងងឹតណាស់។
ផ្ទុយទៅវិញ ប្រសិនជាអ្នកចាប់ផ្តើមស្តាប់សម្លេងនៃភាពជោគជ័យ អ្នកនឹងមានទស្សនៈវិជ្ជមាន មានគំនិតវិជ្ជមាន។ ប្រសិនបើអ្នកចំនាយពេលច្រើនគិតលើរឿងល្អៗ នោះអ្នកនឹងគ្មានពេលក្នុងការបណ្តោយឲ្យគំនិតអវិជ្ជមាន មកគ្រប់គ្រងអ្នកបានឡើយ។ ដូច្នេះហើយ អ្នកនឹងឆ្ពោះទៅរកភាពជោគជ័យដោយឯកឯង៕
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com