រឿងសំងាត់ៗដែលនារីគ្មានស្នេហា តែងតែលាក់ទុកក្នុងចិត្តគ្មានអ្នកណាដឹង!!!
ទោះបីគេជាមនុស្សគ្មានស្នេហា ទៅណាមកណាតែម្នាក់ឯងក្ដី ក៏ពួកគេមានរឿងសំងាត់ៗក្នុងចិត្តលាក់ទុក ហើយអ្នកនឹងមិនដឹងពីវាឡើយ។ តើរឿងសំងាត់នោះមានអ្វីខ្លះ?
១) គេគិតថាមិត្តភ័ក្ដិដូចសង្សារអីចឹងដែរ៖ ពួកគេចង់ឲ្យអ្នករាល់គ្នាគិតថា មិត្តភ័ក្ដិគឺដូចជាសង្សារអញ្ចឹងចំពោះពួកគេ។ មិត្តរបស់គេតែងចែករំលែកភាពសប្បាយរីករាយ លើកទឹកចិត្ត ធ្វើឲ្យគេសើចគ្រប់ពេលវេលា ហេតុនេះមិនបាច់មានសង្សារក៏បាន។
២)គេមិនចង់ឲ្យអ្នកដទៃសួរពីរឿងស្នេហា៖ គេមិនចង់ឲ្យមនុស្សរាល់គ្នាសួរពីរឿងស្នេហាឡើយ ហើយគេក៏មិនចង់ឲ្យអ្នកដទៃគិតថា គេជាមនុស្សសម្លឹងលើរឿងស្នេហាតែមួយមុខដែរ។
៣) គេមានមូលហេតុដែលមិនចង់មានស្នេហា៖ គេមានមូលហេតុរបស់គេ អាចថាគេមិនចង់យកមនុស្សប្រុសដោយសារចង់មើលមនុស្សឲ្យបានច្បាស់លាស់សិន ព្រោះថាគេមិនចង់មានកំហុសពេលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព ៖ www.lifehack.org