ធ្លាយ spec មួយខ្សែ របស់ Huawei Mate 9 Pro មុនប្រកាសផ្លូវការនៅថ្ងៃស្អែក!
មួយរយៈពេលចុងក្រោយនេះ Mate 9 Pro ដែលនឹងជាឈ្មោះនៅលើស្មាតហ្វូនកូនកាត់ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei បានធ្វើឱ្យសាធារណជនជាច្រើនមានការចាប់អារម្មណ៍ទៅនឹងពាក្យចចាមអារ៉ាមទៅលើលក្ខណៈ សម្បត្តិខ្ពស់ៗរបស់ផេប្លេតថ្មីនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្សលំដាប់លេខ៣ លើលោកនេះ នឹងធ្វើការសម្ពោធទូរស័ព្ទត្រកូល Mate ជំនាន់ថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ ស្អែកនេះ។ ប៉ុន្តែ ខណៈពេលនេះ ស្រាប់តែមានការទម្លាយចេញលក្ខណៈសម្បត្តិលំអិតរបស់កំពូលផេប្លេតនេះមុនទៅហើយ។