​វិធី​ ៣​យ៉ាង​ដើម្បីរក្សាទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព​​ជា​មួយ​មិត្តភ័ក្ដិ​នៅឆ្ងាយ ​​



យើងរាល់គ្នាសុទ្ធតែធំដឹងក្តី និងមានជីវិតខុសៗគ្នា។ មិត្តខ្លះអាចធ្វើការនៅកន្លែងផ្សេងឬរស់នៅកន្លែងផ្សេង។ មនុស្សជាច្រើនដាច់ទំនាក់ទំនងជាមួយគ្នាក្រោយពួកគេបែកគ្នា ជាពិសេសក្រោយពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យរៀងៗខ្លួន។ ប្រសិនជាអ្នកចង់រាប់អានគ្នា អ្នកសាកល្បងចំណុចទាំងនេះ៖ ១) យូរៗផ្ញើរូបថងឲគ្នា៖ ផលអវិជ្ជមានដែរនៅឆ្ងាយពីគ្នាគឺថាអ្នកមិនអាចជួបមុខគ្នាបាន។ នៅពេលដែលអ្នកទាំងពីរមិនសូវបានជួបគ្នា អ្នកក៏គិតថា មិត្តរបស់អ្នកបានភ្លេចអ្នកហើយ។ ដូច្នេះហើយ កុំឲរឿងនេះកើតឡើង អ្នកអាចផ្ញើរូបថតឲគ្នា។ ២) ផ្ញើសារប្រសិនជាអាច៖ មិនថាអ្នកប្រើបណ្តាសង្គមអ្វីទេ អ្វីដែលសំខាន់នោះគឺអ្នកផ្ញើសារឲគ្នាឲបានកាន់តែច្រើនកាន់តែល្អ។ ដើម្បីរក្សាទំនាក់ទំនងបានល្អ អ្នកគួរតែប្រាប់គ្នារឿងជីវិតអ្នក។ អ្នកគួរតែរឿងចែករំលែករឿងខ្លះដល់មិត្តរបស់អ្នក។ ៣)ចែករំលែករឿងសំខាន់ៗ៖ ការចែករំលែករឿងទៅកាន់មិត្តគឺជារឿងធម្មតា។ ប៉ុន្តែ ការផ្ញើសារទៅកាន់មិត្តដែលនៅឆ្ងាយ អ្នកមានអារម្មណ៍ស្រួលជាងមិត្តដែលនៅចំពោះមុខពីព្រោះថាអ្នកមិនឃើញមុខ។ លើសពីនេះទៅទៀត វាក៏បង្ហាញពីការទំនុកចិត្ត។ ប្រែសម្រួល៖អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s