ការសម្រេចចិត្តទាំងបីយ៉ាងនេះអាចផ្លាស់ប្ដូរពិភពលោកបាន
នៅពេលដែលយើងនិយាយពីការផ្លាស់ប្តូរពិភពលោកវិញ អ្វីដែលមាននៅក្នុងខួរក្បាលរបស់អ្នកគឺវីរបុរសឬក៏អ្នកមានលុយដែលបរិច្ចាគថវិកាជាដើម។ ប្រសិនជាអ្នកក៏បំណងចង់ផ្លាស់ប្តូរដែរនោះ វាតែងតែមានផ្លូវដែលអ្នកអាចជះឥទ្ធិពលបាន៖
១) ជួយដោយមិនយកលុយ៖ តើអ្នកដឹងទេអ្វីដែលអ្នកផ្តល់ឲអ្នកដទៃក្រៅពីលុយ? នោះគឺកម្លាំងឬការជួយរបស់អ្នក។ ការជួយរបស់អ្នកគឺជាកាដូដ៏មានតម្លៃ។ ដូច្នេះហើយ អ្នកអាចជួយដោយស្ម័គ្រចិត្តប្រសិនជាការជួយនោះអាចជួយអ្នកដទៃបាន។
២) ចាប់ផ្តើមជំនួញតូចៗ៖ រាល់ជំនួញមិនថាតូចឬធំ វាតែងតែផ្តល់ឱកាសការងារដល់មនុស្សដទៃ។ អ្នកមិនតែជួយមនុស្សឲមានការងារប៉ុន្តែអ្នកក៏ជួយដល់សេដ្ឋកិច្ចក្នុងតំបន់។
៣) និយាយជាមួយអ្នកដទៃ៖ ខណៈពេលដែលយើងរស់នៅសង្គមដែលមញាញឹម យើងភ្លេចមនុស្សដែលនៅជិតយើង។ ការនិយាយជាមួយជនមិនស្គាល់ក៏អាចធ្វើឲពួកគេមានអារម្មណ៍ល្អផងដែរ។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org