ជំហាន​៣​យ៉ាង​​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​វ័យ​២០​ឆ្នាំ ដើម្បី​ដឹង​ថា​កន្លែង​ធ្វើ​ការ​ណា​ស័ក្ដិសម​សម្រាប់​អ្នក​​



ពេលវេលាគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហេតុនេះហើយ សូមកុំបណ្ដោយឲ្យពេលវេលាបាត់បង់ទៅដោយអសារបង់ ។ អ្នកត្រូវខ្វាយខ្វល់ឲ្យបានច្រើន ទាន់ពេលមានឪកាសឬ ទាន់នៅមានពេល។ពេលអ្នកឈានដល់វ័យខ្ទង់២០ឆ្នាំ គឺវាសមល្មមដែលអ្នកគួរត្រៀមខ្លួន ដើម្បីស្វែងរកការងារហើយត្រូវប្រាកដថា កន្លែងនោះពិតជាត្រឹមត្រូវសម្រាប់អ្នក។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖ ១) ជំហានទី១៖ អ្នកត្រូវស្វែងរកកន្លែងណាដែលមានអ្នកដឹកនាំល្អ ហើយគួរឲ្យមោទនភាព។ មិនថាអ្នកចង់ឬមិនចង់ តែអ្នកនឹងរៀនពីអ្វីគ្រប់យ៉ាងតាមគេទាំងអស់។ ត្រូវសួរខ្លួនឯងថា តើគេគួរឲ្យសរសើរឬទេ? តើគេជាមនុស្សដែលគួរឲ្យអ្នកដើរតាមទេ? តើអ្នកចង់បានជំនាញដូចគេដែរទេ? តើអ្នកចូលចិត្តការដឹកនាំគេទេ? តើអ្នកពេញចិត្តចំណេះដឹងគេទេ? បើចម្លើយ គឺវិជ្ជមានទាំងអស់ វាជាកន្លែងត្រឹមត្រូវសម្រាប់អ្នកហើយ។ ២) ជំហានទី២៖ ជ្រើសរើសការងារដែលអ្នកអាចរៀនពីវាច្រើន។ អ្នកអាចរៀនពីការងារនោះ ឬមួយក៏រៀនពីមនុស្សជុំវិញអ្នកក៏បាន។ កុំចាំបាច់ជ្រើសរើសតែការងារណាដែលស្រួលៗពេក ព្រោះវានឹងធ្វើឲ្យអ្នកឆាប់ធុញ ដោយសារវាសាមញ្ញៗពេក។ ៣) ជំហានទី៣៖ គួរស្វែងរកការងារធ្វើឲ្យច្រើនតាមតែអាចទៅរួច។ អាចថាអ្នកទើបមានអាយុ២០ឆ្នាំ តែបើអ្នកខ្លាចនិងមិនហ៊ានស្វែងរកការងារឲ្យបានច្រើននោះ អ្នកនឹងគ្មានថ្ងៃបានបទពិសោធន៍ឡើយ។ អ្វីដែលអ្នកគួរធ្វើគឺស្វែងរកការងារឲ្យបានច្រើនមុខ មិនថា ការងារអ្វីឡើយ ព្រោះថា អ្នកនឹងត្រូវការវានៅថ្ងៃមុខក៏មិនដឹង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.inc.com
X
5s