គន្លឹះសំខាន់ៗ ក្នុងការធ្វើការងារតិច តែអាចសម្រេចបានផលច្រើន
តើអ្នកធុញថប់នឹងការងារច្រើនដែលអ្នកតែងធ្វើរាល់ថ្ងៃទេ? ប្រសិនបើធុញថប់ខ្លាំង អ្នកគួរស្វែងរកផ្លូវណាដែលជួយអ្នកធ្វើការងារតិច តែអាចសម្រេចបានច្រើន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) គ្រប់គ្រងខ្លួនឯងឲ្យបានល្អ៖ អ្វីដែលអ្នកគួរចាប់អារម្មណ៍ជាងគេនោះ គឺការជម្លៀសខ្លួន ឯងចេញពីអ្វីដែលគ្មានប្រយោជន៍។ ក្នុងនោះមានទូរស័ព្ទ ដៃ ហ្គេម ឬក៏អ្វីៗផ្សេងៗដែលធ្វើឲ្យអ្នកបែកអារម្មណ៍ហើយមិន អាចផ្ដោតមូលបាន។
២) ធ្វើការងារសំខាន់មុនគេ៖ ចាប់ផ្ដើមធ្វើអ្វីដែលគិតថាសំខាន់ជាងគេ ហើយការងារដែលងាយស្រួលចាំទុកក្រោយទៀតក៏បាន។ សំខាន់អ្នកមិនត្រូវឲ្យការកម្សាន្តនានាមកពង្វក់ចិត្តអ្នកបានឡើយ។
៣) រៀបចំការងារអ្នក៖ បើអ្នកមិនចេះរៀបចំទុកដាក់ការងារឲ្យបានត្រឹមត្រូវ អ្នកនឹងកាន់តែបំផ្លាញពេលវេលាដោយខ្លួនឯងទៀត។ តែបើចេះរៀបចំទុកដាក់ហើយនោះ ការងារក៏កាន់តែលឿន ហើយអ្នកនឹងមិនមានអារម្មណ៍ថា ប្រញាប់ប្រញាល់ពេលធ្វើការទៀត។
៤) កុំពន្យារពេល ហើយកុំខ្លាចការបរាជ័យ៖ ការខ្លាចភាពបរាជ័យ វានឹងធ្វើឲ្យអ្នកពន្យារពេលធ្វើអ្វីមួយ។ ហេតុអ្វីអ្នកចាំបាច់ខ្លាច? អ្នកត្រូវគិតថា គ្មានអ្វីដែលអ្នកធ្វើមិនបានឡើយ ហើយអ្នកនឹងបង្ហាញគេឲ្យឃើញថា អ្នកមានសមត្ថភាពប៉ុណ្ណា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.inc.com