ចង់ដឹងពីរបៀបចរចាជាមួយមេដើម្បីដំឡើងប្រាកខែទេ? ធ្វើតាមវិធីនេះធានាថាបានលទ្ធផលដូចបំណង
មិនខ្វល់ថា អ្នកស្ថិតក្នុងកម្រិតការងារណាទេ ការចរចាសុំមេរបស់អ្នកដំឡើងប្រាក់ខែគឺមិនមែនជារឿងងាយស្រួលឡើយ។ ប្រសិនបើអ្នកកំពុងស្វែងរកផ្លូវងាយស្រួល សុំដំឡើងប្រាក់ខែ អ្នកគួរអានគំនិតខាងក្រោមនេះ៖
១) ត្រូវគួរសមនិងគោរពគាត់៖ មុនដំបូងគេ អ្នកត្រូវចេះគួរសម គោរព ទើបអ្នកអាចចាប់ផ្ដើមចរចាបាន។ អ្នកគួរបង្ហាញថា អ្នកពិតជាស្រឡាញ់ការងារ ហើយបូជាខ្លួនឯងដើម្បីការងារដូចម្ដេចខ្លះ បន្ទាប់មកចាំចាប់ផ្ដើមនិយាយពីប្រាក់ខែ។
២) បង្ហាញពីតម្លៃរបស់អ្នកក្នុងក្រុមហ៊ុន៖ វាដល់ពេលដែលអ្នកគួរបង្ហាញពីភាពខ្លាំង ភាពជោគជ័យ ហើយកំណត់ពីវិធីអភិវឌ្ឍខ្លួនឯងយ៉ាងម៉េចខ្លះពេលអ្នកធ្វើការនៅទីនោះ។
៣) ស្រាវជ្រាវឲ្យដឹងពីប្រាក់ខែដែលសមរម្យសិន៖ មុននឹងលើកតម្លៃប្រាក់ខែដែលអ្នកចង់បាន អ្នកត្រូវស៊ើប ឲ្យដឹងសិនថា តើការងារអ្នកស័ក្ដិសមបានប៉ុន្មាន? អ្នកអាចសួរអ្នកដទៃ ដែលមានការងារដូចអ្នក ឬមួយស្វែងរកតាមគេហទំព័រការងារដែលមានបង្ហាញពីចំនួនប្រាក់ខែតាមការងារនីមួយៗក៏បានដែរ។
៤) លើកបញ្ហាដែលអ្នកមាន៖ អ្នកគួរបន្ថែម បញ្ហាទាំងឡាយដែលមាន ឲ្យមេបានដឹង ព្រោះថាបើអ្នកមានបញ្ហាគេក៏ទន់ចិត្តផ្ដល់ប្រាក់បន្ថែមដល់អ្នកដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ aib.edu.au