កុំមើលងាយទម្លាប់តូចៗទាំងនេះឲ្យសោះ វាអាចកែប្រែជីវិតអ្នកបាន
ភាពជោគជ័យនឹងភាពរីករាយអាស្រ័យទៅលើការគិតរបស់អ្នកប៉ុណ្ណោះ។ ខាងក្រោមនេះជាអ្វីដែលប៉ះពាល់ដល់ជីវិតអ្នកយ៉ាងខ្លាំង៖
១) គំនិត៖ គំនិតរបស់អ្នកនឹងនាំអ្នកមានការគិត។ ការគិតនឹងនាំឲ្យអ្នកមានសកម្មភាព។ អ្នកមិនមែនជោគជ័យបានឡើងប្រសិនជាអ្នកចេះតែខ្លាចនេះខ្លាចនោះ។ ដូច្នេះហើយត្រូវរៀនគិតបែបវិជ្ជមាន ជាជាងគិតតែពីរឿងអាក្រក់ៗ។
២) បែងចែករវាងអារម្មណ៍ និង អ្វីដែលអ្នកធ្វើ៖ អ្នកអាចមានពេលខ្លះដើម្បីបញ្ចេញអារម្មណ៍របស់អ្នក។ ប៉ុន្តែអ្នកត្រូវបែងចែកឲ្យច្បាស់រវាងអារម្មណ៍និងសកម្មភាព ព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនអាចមានលទ្ធផលការងារល្អឡើយ ប្រសិនបើអ្នកមិនបែងចែកឲ្យច្បាស់។
៣) ឈប់ប្រៀបធៀប៖ វាតែងតែមាននរណាម្នាក់ល្អជាងអ្នក។ អ្នកនឹងមិនអាចតាមទាន់ទេប្រសិនជាគិតតែប្រៀបធៀបរហូតនោះ។ ដូច្នេះហើយត្រូវគិតថា អ្នកគឺជាអ្នក ហើយមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែគ្រាន់តែចងចាំថា ត្រូវតែអភិវឌ្ឍខ្លួនឲ្យរីកចម្រើនជាងមុនទៅគឺបានហើយ។
៤) ពេលវេលា៖ ពេលវេលាជាវត្ថុដែលមានតម្លៃបំផុត។ ប្រសិនជាអ្នកចេះប្រើប្រាស់វាបានល្អ អ្នកនឹងទទួលបានជីវិតដែលអ្នកចង់បាន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com