តើធ្វើយ៉ាងណាដើម្បីជំរុញខ្លួនឯង ឲ្យសិក្សាកាន់តែម៉ត់ចត់ជាងមុន?
ការសិក្សាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ តែបើអ្នកតែងមានទម្លាប់ហីៗ និងមិនសូវយកចិត្តទុកដាក់លើវានោះ អ្នកនឹងជួបបញ្ហាខ្លាំង។ តើគួរធ្វើយ៉ាងណាកុំឲ្យខ្លួន ឯងបណ្ដោយ លើការសិក្សាឲ្យអត់ប្រយោជន៍ទៀត ?
១) បញ្ឈប់អ្វីដែលគ្មានប្រយោជន៍ដល់អ្នក៖ បើអ្នកតែងតែរវល់ខ្លួនឯងនឹងអ្វីៗដែលគ្មានប្រយោជន៍ អ្នកនឹងពន្យារពេលការសិក្សារបស់អ្នកកាន់តែវែងឆ្ងាយ។ គួរជៀសវាងការមើលទូរទស្សន៍ ដើរលេង លេងហ្គេម ដែលវានាំឲ្យអ្នកខាតពេលដោយអត់ន័យ។ បើអ្នកអាចសម្រេចការងារឆាប់ប៉ុណ្ណា វាក៏ឆាប់ចប់ដែរ ។
២) ដាក់កំហិតខ្លួនឯងឲ្យចេះកត់ត្រាមេរៀន៖ ការកត់ត្រាចំណុចសំខាន់ពេលម៉ោងសិក្សា គឺជួយអ្នកច្រើន។ បើទៅរៀន ហើយគ្មានការកត់ត្រា អ្នកអាចចាំវាបានតែ មិនប្រាកដថា ចាំបានរហូតនោះទេ។ ដូចនេះការកត់ត្រាមេរៀនក៏ជាកត្តាមួយឲ្យអ្នកសិក្សាបានកាន់តែរលូនដែរ។
៣) ជំរុញខ្លួនឯងឲ្យខ្លាំង៖ មានតែអ្នកខ្លួនឯងប៉ុណ្ណោះដែលដឹងថា តើគួរធ្វើយ៉ាងណាខ្លះកុំឲ្យខ្លួនឯងបណ្ដែតបណ្ដោយលើការសិក្សាទៀត ។ ការលើទឹកចិត្ត និងជំរុញខ្លួនឯងនេះគឺវាមានប្រយោជន៍ខ្លាំងជាងអ្វីទាំងអស់ ប្រសិនបើអ្នកចង់ឲ្យការសិក្សាបានជោគជ័យនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com