សម្រាប់អ្នកចូលចិត្តដើរលេងមិនអាក្រក់ទេ ព្រោះអ្នកអាចទទួលបានបទពិសោធន៍ទាំង ៣នេះ
បើអ្នកមានទំនាក់ទំនងជាមួយមនុស្សដែលចូលចិត្តធ្វើដំណើរកម្សាន្ត ច្រើននោះ អ្នកជាមនុស្សសំណាងហើយ ព្រោះថាអ្នកនឹងទទួលបានបទពិសោធន៍ល្អៗជាច្រើនពីពួកគេ។ ក្នុងនោះរួមមាន៖
១) ពួកគេជាមនុស្សស្ដាប់អារម្មណ៍អ្នកដទៃ ហើយមានបទពិសោធន៍ច្រើន៖ នេះដោយសារតែការធ្វើដំណើរគ្រប់ទីកន្លែងហើយស្គាល់មនុស្សបានគ្រប់ប្រភេទ ហេតុនេះទើបគេជាមនុស្សស្ដាប់និងយល់ពីអារម្មណ៍អ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះគេទទួលបានបទពិសោធន៍ថ្មីៗច្រើន កំឡុងពេលដែលគេចំណាយពេល ធ្វើដំណើរនោះ។
២) ជាមនុស្សឯករាជ្យ៖ អ្នកដែលចូលចិត្តដើរកម្សាន្ត គឺពួកគេអាចរៀនថែខ្លួន ឯង ដោយមិនចាំបាច់អ្នកណាមកខ្វល់។ ពួកគេអាចដឹងថាអ្វីគួរធ្វើ មិនគួរធ្វើ នៅទីនោះ ថែមទាំងក្លាយជាមនុស្យចេះលៃលកគ្រប់កាលៈទេសៈទៀត។
៣) ជាមនុស្សស្រមើស្រមៃខ្ពស់៖ បើមិនមានការស្រមើស្រមៃខ្ពស់ទេ គេប្រហែលមិននឹកឃើញចង់ទៅដើរកម្សាន្តនៅទីណាឡើយ។ មនុស្សមានការស្រមៃខ្ពស់ ជាសញ្ញាបង្ហាញពីភាពឆ្លាតវៃពិតប្រាកដ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org