ទម្លាប់​ទាំង ​៥​នេះ​ហើយ​ ដែល​រារាំង​អ្នក​មិន​ឲ្យក្លាយជាបុគ្គលជោគជ័យក្នុងជីវិត​



នរណាម្នាក់ក៏ចង់ក្លាយជាអ្នកមានដែរ។ ប៉ុន្តែ មនុស្សភាគច្រើនសុទ្ធតែមានទម្លាប់អាក្រក់ៗ។ ប្រសិនជាអ្នកមិនធ្លាប់សង្កេតនោះទេនោះអ្នកប្រាកដជា គិតថា ខ្លួនល្អគ្រប់ដប់មិនខាន។ ខាងក្រោមនេះជាចំណុច ដែលរារាំងអ្នកមិនឲ្យជោគជ័យ៖ ១)គេង៖ មនុស្សភាគច្រើនមិនមែនជាមនុស្សដែលងើបពីព្រលឹមនោះទេ។ ប៉ុន្តែ យើងដឹងហើយថាមនុស្សដែលជោគជ័យសុទ្ធតែមនុស្សដែលងើបពីព្រលឹម។ ពួកគាត់មានពេលធ្វើការ ឆ្លើយតបសារ អានកាសែតឬចំណាយពេលជាមួយគ្រួសារជាដើម។ ដូច្នេះហើយបើ អ្នកមានទម្លាប់គេងយូរៗពេក នោះហើយដែលជាហេតុនាំឲ្យអ្នកមិនអាចធ្វើការងារណាដែលសំខាន់ៗបានសម្រាប់ជីវិតការងារប្រចាំថ្ងៃ។ ២) មិនគិតពីសុខភាព៖ សុខភាពមិនល្អនឹងបង្កើតសំណាងអាក្រក់ដល់អ្នក។ នៅពេលដែលអ្នកឈឺ អ្នកមានអារម្មណ៍ហត់ គ្មានផលិតភាព ស្រ្តេសខ្លាំងជាងមុន។ ដូច្នេះហើយ តើអ្នកអាចផ្តោតលើការងារយ៉ាងម្តេចទៅប្រសិនជាអ្នកឈឺ? ៣) អត់សូវអាន៖ មនុស្សដែលជោគជ័យនឹងចំណាយពេលវេលានឹងថវិការដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ។ ការអាននឹងនាំយកចំណេះដឹងថ្មីៗជាច្រើន។ ប៉ុន្តែបើមិនអានទេ មានន័យថា អ្នកនឹងមិនអាចពង្រឹងចំណេះដឹង និង ទទួលបានអ្វីៗថ្មីសម្រាប់ដើរឲ្យទាន់សម័យកាលដ៏សែនប្រកួតប្រជែងនេះបានឡើយ។ ៤) ចំណូលមានតែមុខ៖ អ្នកមានមានប្រភពរកលុយច្រើន មិនមែនតែមួយនោះទេ។ តែ នេះមិនមែនន័យអ្នកត្រូវធ្វើការងារពីរនោះទេ។ អ្នកអាចវិនិយោគបាន។ ៥) គម្រោង៖ មនុស្សរាល់គ្នាគួរតែមានគម្រោងច្បាស់លាស់និងអនុវត្តតាម។ មនុស្សខ្លះមិនដឹងសូម្បីតែចំណាយលើសពីចំណូលរបស់ពួកគេ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s