សូមកុំប្រើប្រាស់ពាក្យទាំងនេះលួងលោម ពេលអ្នកជួបមនុស្សកើតទុក្ខ
ពេលខ្លះអ្នកគួរដឹងថាតើពាក្យណាខ្លះដែលអ្នកគួរប្រើប្រាស់ដើម្បីលួងលោមដល់មនុស្សពិបាកចិត្ត។ កុំឲ្យការពិបាកចិត្តនោះកាន់តែរីក រាលដាលអ្នកគួរដឹងពីពាក្យអ្វីខ្លះដែលអ្នកមិនគួរនិយាយរួមមាន៖
១) ជីវិតវាពិបាកណាស់៖ ការនិយាយបែបនេះគឺកាន់តែឲ្យពួកគេពិបាកចិត្តថែម ហើយជំនួសដោយការប្រើពាក្យនេះអ្នកគួរយកចិត្តគេដាក់ខ្លួនឯង ហើយ ផ្ដល់ជាដំបូន្មានដូចជាឲ្យពួកគេទៅសមាធិអារម្មណ៍ ឬធ្វើអារម្មណ៍ឲ្យស្ងប់ទើបល្អ។
២) អ្នកសមនឹងទទួលវាហើយ៖ គ្មាននរណាម្នាក់ចង់ពិបាកចិត្តឡើយ ហើយអ្នកក៏មិនគួរនិយាយពាក្យនេះទៅកាន់គេដែរ ព្រោះវាហាក់ដូចជាចង់ឲ្យគេពិបាកចិត្តអញ្ចឹង។
៣) គួរចេញដើរលេងម្នាក់ឯងសិនទៅ៖ ការចេញទៅក្រៅវាល្អហើយសម្រាប់អ្នកខូចចិត្ត តែហេតុអ្វីក៏មិនលើកទឹកចិត្ត គ្នាដោយប្រើពាក្យថា «តោះទៅក្រៅជាមួយគ្នាវិញ»? មនុស្សពិបាកចិត្ត មិនអាចដើរលេងតែម្នាក់ឯងបានឡើយ ព្រោះថាពេលនោះគេពិតជាត្រូវការអ្នកនៅជិតបំផុត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Lifehack.com