កុំព្យូទ័រ MacBook Pro ស៊េរីថ្មីអេក្រង់ ១៣អ៊ីញ ទើបចេញផ្លូវការបង្កប់លក្ខណៈសម្បត្តិថ្មី Touch Bar និង Touch ID តម្លៃចាប់ពី ១៤៩៩ដុល្លារ
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបបានសម្ពោធចេញកុំព្យូទ័រ MacBook Pro ស៊េរីថ្មី បង្កប់លក្ខណៈសម្បត្តិថ្មីគួរឱ្យចាប់អារម្មណ៍ពីចំណុច គឺទៅលើរបារថាច់បញ្ជាមុខងារ ហៅថា Touch Bar ជំនួសចង្កឹះមុខងារ (function key) និងមុខងារស្កេនក្រយៅដៃ Touch ID។ ស្របពេលប្រកាសនេះ ក្រុមហ៊ុនក៏ចាប់ផ្ដើមដាច់ឱ្យបញ្ជាទិញបានតែម្ដង ដែល MacBook Pro ទំនើបនេះ មានក្នុងតម្លៃចាប់ពី១៤៩៩ដុល្លារ។