ដោយសារប្រយោជន៍អស្ចារ្យទាំងនេះហើយ បានជាគេចង់ឲ្យអ្នក«ក្រោកពីដំណេកភ្លាមពិសាទឹកភ្លាម»
មនុស្សស្រីជនជាតិជប៉ុនភាគច្រើនមានរាងស្លីមស្អាត មានសុខភាពល្អ នេះដោយសារតែការពិសាទឹកនៅពេលព្រលឹម។ មិនត្រឹមតែរាងស្អាតប៉ុណ្ណោះទេ ពួកគេមិនសូវជាប្រឈមមុខនឹងជំងឺទៀតផង ដូចជាទឹមនោមផ្អែមជាដើម។ តើមានប្រយោជន៍អ្វីទៀតដែលអ្នកមិនបានដឹង?
១) កម្ចាត់ជាតិពុល៖ យប់ឡើង រាងកាយរបស់អ្នកបញ្ចេញជាតិពុល ដែលអ្នកមិនដឹង។ ពេលព្រឹកឡើយ ជាតិពុលនឹងបន្សល់ពេញរាងកាយ តែបើអ្នកពិសាទឹកនៅពេលព្រលឹមនោះ អ្នកអាចកម្ចាត់ជាតិពុលគ្រោះថ្នាក់នោះបាន ។ មិនត្រឹមតែប៉ុណ្ណោះ វាចូលទៅបង្កើន កោសិកាសាច់ដុំ និង គ្រាប់ឈាមថ្មីដល់រាងកាយទៀតផង។
២)សម្រួលប្រព័ន្ធរំលាយអាហារ៖ ការពិសាទឹកពេលក្រោកពីគេង អាចជួយដល់ប្រព័ន្ធរំលាយអាហាររហូតដល់២៣ភាគរយ។ ដូចនេះវាកាន់តែផ្ដល់ប្រយោជន៍ ដល់អ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារទៀត។
៣) កាត់បន្ថយទម្ងន់៖ ពេលអ្នកភ្ញាក់ពីគេងភ្លាមហើយពិសាទឹក វាអាចឲ្យអ្នកមានអារម្មណ៍ថាឃ្លានតិចតួច ហើយ អ្នកក៏អាចកាត់បន្ថយការពិសាអាហារបានច្រើនដែរ។
៤) ស្បែករលោង៖ ការពិសាទឹក ពេលពោះអ្នកទទេ នោះ វាអាចជួយទៅបង្កើនគ្រាប់ឈាម ក្នុងស្បែកអ្នក ដែលអាចឲ្យវាកាន់តែរលោងស្អាតជាងមុន ហើយកម្ចាត់ជាតិពុលចេញពីវាទៀតផង។
៥) សក់រឹងមាំ និងឆាប់ដុះ៖ ការពិសាទឹកអាចបណ្ដេញជាតិពុលពីខ្លួន ហើយ វានឹងធ្វើឲ្យសក់អ្នកកាន់តែលូតវែង ព្រោះថា សក់ដែលរឹងមាំ លុះត្រាតែសំបូរជាតិទឹក តែបើខ្វះជាតិទឹក សក់នោះនឹងមិនលូតលាស់ ហើយឆាប់ជ្រុះទៀត៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.com