Robert Kiyasoki៖ «​​រក​​ចំណូល​​បាន​​ប៉ុន្មាន​​វា​​មិន​​សំខាន់ ​ អ្វី​​ដែល​​​សំខាន់​​ត្រង់​​ថា​​ ​សន្សំ​​ទុក​​បាន​​ប៉ុន្មាន»​



លោក Robert Kiyasoki ដែលជាវាគ្មិនប្រឹក្សាផ្នែកហិរញ្ញវត្ថុ និង ជាសេដ្ឋីមួយរូបដ៏ល្បីល្បាញជនជាតិអាមេរិកបានលើកឡើងថា៖ « រកចំណូលបានប៉ុន្មានវាមិនសំខាន់ទេ អ្វីដែលសំខាន់ត្រង់ថា សន្សំទុកបានប៉ុន្មាន»។ ពាក្យមួយឃ្លានេះ បើលោកអ្នកវិភាគបន្តិចទៅ លោកចង់ផ្តល់ដំបូន្មានឲ្យលោកអ្នកបែងចែកឲ្យដាច់រវាងចំណូលដែលរកបាន និង ការសន្សំទុក។

ក្នុងទិដ្ឋភាពជាក់ស្តែង មនុស្សម្នាក់ៗមានប្រាក់ចំណូលមិនដូចគ្នាទេ។ អ្នកខ្លះរកចំណូលបានច្រើនទៅ ខណៈដែលអ្នកខ្លះទៀតរកចំណូលបានតិច។ អ្នកខ្លះរកលុយមក បានចាយគ្រាប់គ្រាន់ ហើយក៏មានអ្នកខ្លះទៀតខំរកលុយមកហើយ នៅតែចាយមិនគ្រប់។ ទោះបីជាបែបនេះក្តី បើតាមទស្សនៈរបស់លោក ករណីរកចំណូលបានតិចច្រើនវាមិនសំខាន់នោះទេ អ្វីដែលសំខាន់តើលោកអ្នកបានសន្សំទុកឬអត់? បើលោកអ្នករកចំណូលបានច្រើន តែគ្មានសល់លុយសម្រាប់សន្សំ នោះជារឿងមួយគ្រោះថ្នាក់ វាមិនខុសអ្វីពីអ្នកដែលរកចំណូលបានតិចចាយមួយគ្រប់ៗនោះដែរ។

ផ្ទុយទៅវិញបើលោកអ្នករកចំណូលបានតិចក៏ដោយ ច្រើនក៏ដោយ បើលៃលកសន្សំទុកខ្លះនោះ វាពិតជារឿងមួយដែលលោក  Robert Kiyasoki ឲ្យតម្លៃ ហើយវាជាជំហានមួយឆ្ពោះទៅរកភាពមានបាននៅពេលអនាគត៕

X
5s